Tag Archives: reader

វិធីសាស្រ្តដ៏ប្រសិទ្ធភាពចំពោះអ្នកដែលមិនចូលចិត្តអានសៀវភៅ

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ជួបនូវស្ថានភាពមួយនេះជាច្រើនលើកច្រើនសារហើយ ដែលថាពេលដែលអ្នកចង់យកសៀវភៅមកចាប់កាន់អាន អ្នកក៏ចាប់ផ្ដើមខ្ជិលស្ងាប ធ្លាក់ភ្នែក ងងុយដេក ពត់ដៃពត់ជើងជាមិនខានចំពោះមនុស្សដែលមិនចូលចិត្តអានសៀវភៅ ហើយអ្នកក៏ប្រាកដជាយកលេលទៅធ្វើការងារផ្សេងៗទៀតដើម្បីបានលេសក្នុងការឈប់អានសៀវភៅក៏មាន។ម្យ៉ាងវិញទៀតអ្នកអាចនឹងគិតថា អ្នកប្រហែលជាមិនសូវត្រូវធាតុជាមួយនឹងសៀវភៅ ឬ មួយក៏មិនមែនជាអ្នកអានអ្វីនោះទេ ដូចនេះច្បាស់ណាស់ដែលថាអ្នកនឹងឈប់អានសៀវភៅជាក់ជាមិនខាន។ តែតាមពិតទៅអ្នកដឹងខ្លួនឯងច្បាស់ណាស់ថាសៀវភៅគឺជាឃ្លាំងនៃចំណេះដឹងដែលអាចជួយអ្នកឲ្យឆ្លងផុតពីភាពអវិជ្ជាបាន និង មានអនាគតភ្លឺស្វាង។ ដូចនេះតើត្រូវធ្វើដូចម្ដេចដើម្បីជួយជម្រុញអ្នកដែលមិនចូលចិត្តអានសៀវភៅឲ្យក្លាយជាមនុស្សម្នាក់ដែលញៀនក្នុងការអានសៀវភៅ?ខាងក្រោមនេះជាចំណុចមួយចំនួនដែលអាចជួយពួកគេឲ្យចូលចិត្តការអានសៀវភៅបាន៖ ១. ដាក់គោលដៅឲ្យសមល្មមទៅនឹងសមត្ថភាពអ្នក អ្នកមិនត្រូវដាក់គោលដៅខ្ពស់ពេកនោះទេ ព្រោះវាអាចជាហេតុធ្វើឲ្យអ្នកឆាប់បាក់ទឹកចិត្ត និង ​ឆាប់បរាជ័យក្នុងការអានវា។ តួយ៉ាងបើអ្នកកំណត់ថាក្នុងរយៈពេលមួយសប្ដាហ៍អ្នកត្រូវអានសៀវភៅមួយក្បាលនេះឲ្យចប់ តែអ្នកបែរជាមិនអាចបញ្ចប់វាបានទៅវិញ​ក្នុងរយៈពេលមួយសប្ដាហ៍ តើខណៈពេលនោះ អ្នកមានអារម្មណ៍យ៉ាងណាពេលដែលអ្នកមិនអាចធ្វើបានតាមការគ្រោងទុករបស់អ្នក? ប្រាកដណាស់អ្នកប្រាកដជាបាក់ទឹកចិត្ត ព្រោះការដាក់គោលដៅខ្ពស់ពេក អ្នកនឹងទទួលបាននូវភាគរយខ្ពស់ក្នុងការបរាជ័យសម្រាប់ការបង្កើតទម្លាប់អានសៀវភៅរបស់អ្នក។ ហេតុនេះហើយជាដំបូង​អ្នកគួរតែដាក់គោលដៅឲ្យមានលក្ខណៈពិតប្រាកដ ឲ្យស៊ីគ្នាជាមួយនឹងសមត្ថភាពរបស់អ្នក ទើបធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកអាចសម្រេចកិច្ចការបានខ្លះៗ ហើយមានអារម្មណ៍ចង់អានបន្តទៀតដោយភាពសប្បាយរីករាយ។ គោលដៅនេះគឺសម្រាប់អ្នកខ្លួនឯងផ្ទាល់ មិនមែនដាក់ឲ្យអ្នកដទៃសរសើរអ្នក ឬ កោតក្រែងអ្នកនោះទេ។ ដូចនេះអ្នកអាចកំណត់ការអានរបស់អ្នកត្រឹម៤ទៅ៥ទំព័រក៏បានក្នុងមួយថ្ងៃ។ ២. ស្វែងរកទីតាំង និង បរិយាកាសដើម្បីអានសៀវភៅ ទីតាំង និង បរិយាកាសពិតជាមានសារៈសំខាន់ចំពោះអ្នកដើម្បីអានសៀវភៅ បើអ្នកអាននៅទីកន្លែងធំទូលាយ មានសភាពស្ងប់ស្ងាត់ និង មានខ្យល់បក់ចេញចូលគ្រប់គ្រាន់ នោះអ្នកប្រាកដជាមានអារម្មណ៍ល្អដើម្បីផ្ដោតទៅលើការអាន។ តែបើអ្នកមិនបានជ្រើសរើសទីតាំងល្អក្នុងការអានសៀវភៅទេ​ អារម្មណ៍របស់អ្នកនឹងហោះហើរឆ្វាត់ឆ្វែងគ្នា គិតពីនេះពីនោះ ធ្វើឲ្យអារម្មណ៍អ្នកមិនមូលពិបាកក្នុងការផ្ដោតទៅលើការអាន ដោយសារតែសម្លេងរំខានពីមជ្ឈដ្ឋានខាងក្រៅ។ ៣. […]