Tag Archives: Phnom Penh

អត្ថប្រយោជន៍ទាំង១០នៃការអានសៀវភៅ

ហេតុអ្វីបានជាយើងត្រូវអានសៀវភៅជារៀងរាល់ថ្ងៃ?តើវាបានផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់យើង?សព្វថ្ងៃនេះមនុស្សមួយចំនួន ចូលចិត្តអានសៀវភៅ ចូលចិត្តវិនិយោគលុយទៅលើសៀវភៅដោយសារតែ សៀវភៅអាចជួយបញ្ចៀសបញ្ហា ឬជួយដោះស្រាយបញ្ហាឲ្យពួកគេ ប៉ុន្តែក៏នៅមានមនុស្សមួយភាគធំដែលនៅតែមិនចូលចិត្តអានសៀវភៅ ហើយតែងតែចំណាយពេលទៅលើរឿងឥតប្រយោជន៍ នេះមកពីពួកគេមិនទាន់យល់ពីគុណតម្លៃ និងសារៈប្រយោជន៍របស់សៀវភៅ។ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង១០ចំណុចនៃការអានសៀវភៅ៖ ១ រំញោចផ្លូវចិត្ត តាមការសិក្សាបានបង្ហាញថាការរំញោចផ្លូវចិត្តអាចធ្វើឲ្យ ដំណើរការនៃការវង្វេងវង្វាន់របស់មនុស្សធា្លក់ចុះ ដោយសារតែខួរក្បាលមានសកម្មភាពក្នុងការគិតពេលដែលយើងអាន ហើយការរំញោចនោះដែរ បានជួយការពារខួរក្បាលពីការបាត់បង់នូវថាមពល។ដូចសាច់ដុំដទៃទៀតដែលមាននៅក្នុងរាងកាយ  ខួរក្បាលតម្រូវឲ្យមានការធ្វើលំហាត់ប្រាណ ដើម្បីឲ្យវាមានភាពរឹងមាំនិងមានសុខភាពល្អ។ហើយក្នុងនោះដែរគេក៏សង្កេតឃើញថាការលេងល្បែងផ្គុំរូប និងលេងល្បែងដូចជាអុក គឺត្រូវបានគេរកឃើញថាវាមានប្រយោជន៍ជាមួយនឹងការរំញោចការយល់ដឹងរបស់មនុស្ស។ ២ កាត់បន្ថយភាពតានតឹង(ស្ត្រេស) មិនថាអ្នកមានភាពតានតឹងខ្លាំងប៉ុណ្ណានៅកន្លែងការងារ នៅក្នុងទំនាក់ទនងផ្ទាល់ខ្លួនឬ បញ្ហាផ្សេងទៀតរាប់មិនអស់ដែលត្រូវប្រឈមមុខក្នុងជិវិតប្រចាំថ្ងៃក៏ដោយ ប៉ុន្តែនៅពេលដែលអ្នកអានសៀវភៅ ដូចជាសៀវភៅប្រលោមលោក សៀវភៅកំប្លែង ឬក៏សៀវភៅណាមួយដែលអ្នកចូលចិត្ត ពេលនោះអារម្មណ៍របស់អ្នកនឹងអន្លង់អន្លោចទៅតាមសាច់រឿងដែលអ្នកកំពុងអាន ហើយទុកឲ្យអារម្មណ៍ធុញថប់របស់អ្នករសាត់ចេញពីខ្លួនដែលធ្វើឲ្យអ្នកអាចសម្រាក និងបំភ្លេចទុក្ខកង្វល់។ ៣ ចំណេះដឹង ប្រាកដណាស់សៀវភៅគឺជាឃ្លាំងសម្រាប់ផ្ទុក ចំណេះដឹង និង បទពិសោធន៍ថ្មីៗ។ ពេលណាដែលអ្នកកាន់តែអាន នោះអ្នកនឹងកាន់តែមានការគិត និង ការយល់ដឹងបានជ្រៅជ្រះ។ អ្នកអាចប្រើចំណេះដឹងដែលទទួលបានពីការអានសៀវភៅ ទៅធ្វើការរកស៊ី ឬមួយក៏យកវាទៅដោះស្រាយនូវបញ្ហាដែលកើតមានជាដើម។អ្វីដែលអ្នកត្រូវចាំគឺ ទោះបីជាអ្នកជួបបញ្ហាលំបាកខ្លាំង អ្នកបាត់បង់ទ្រព្យសម្បត្តិ បាត់បង់លុយកាក់ បាត់បង់ការងារ យ៉ាងណាក៏ដោយ ក៏អ្នកនៅតែអាចរស់បានដែរបើសិនជាអ្នកមានចំណេះដឹង។​ចំណេះដឹងរបស់អ្នកនឹងនាំយកអ្វីៗដែលអ្នកបាត់បង់ត្រឡប់មកវិញជាមិនខាន។ ៤ ពង្រីកនូវវាក្យស័ព្ទ ពេលអ្នកអានកាន់តែច្រើន នោះអ្នកនឹងទទួលបានពាក្យថ្មីៗ […]