“ខ្ញុំយល់ថាអ្នកនិពន្ធនិងក្រុមការងាររបស់គាត់ពិតបានចំណាយពេលជាច្រើនឆ្នាំណាស់ដើម្បីស្វែងយល់និងប្រមូលពត៌មាន…អត្ថន័យនៅក្នុងសៀវភៅនេះពិតត្រូវបានសម្រិតសម្រាងចេញពីការធ្វើបទសម្ភាសដ៏ស៊ីជម្រៅដែលបន្ទាប់មកត្រូវបានទាញការសន្និដ្ឋានទៅក្នុងជំពូកនិមួយៗ។”
“Good to Great” ផ្តោតការយកចិត្តភាពជោគជ័យរបស់ក្រុមហ៊ុនរួមទាំងបង្ហាញអំពីការព្រមានអំពីហានិភ័យរបស់ក្រុមហ៊ុនផងដែរ។ នៅពេលខ្ញុំអានសៀវភៅនេះ វាមានភាពងាយយល់ក្នុងការអានដោយសារគំនិតបង្ហាញច្បាស់់ៗ សង្ខេបនិងដោយន័យត្រង់។ ខ្ញុំយល់ថាអ្នកនិពន្ធនិងក្រុមការងាររបស់គាត់ពិតបានចំណាយពេលជាច្រើនឆ្នាំណាស់ដើម្បីស្វែងយល់និងប្រមូលពត៌មានអំពីមូលហេតុដែលក្រុមហ៊ុនមួយចំនួនអាចវាយលុកទីផ្សារដោយជោគជ័យខណៈក្រុមហ៊ុនដទៃទៀតទទួលបរាជ័យ។ អត្ថន័យនៅក្នុងសៀវភៅនេះពិតត្រូវបានសម្រិតសម្រាងចេញពីការធ្វើបទសម្ភាសដ៏ស៊ីជម្រៅដែលបន្ទាប់មកត្រូវបានទាញការសន្និដ្ឋានទៅក្នុងជំពូកនិមួយៗ។
សៀវភៅនេះមានគំនិតដ៏អស្ចារ្យជាច្រើនដូចជាគំនិតអភិរក្សអ្នកដឹកនាំ5កម្រិត (the level 5 leadership) និងការកសាងវប្បធម៌វិន័យដែលអ្នកគ្រប់គ្រងនៅតាមបណ្តាក្រុមហ៊ុនធំៗត្រូវបានលើកទឹកចិត្តឱ្យអនុវត្តនៅក្នុងស្ថាប័នផ្ទាល់ខ្លួនរបស់ពួកគេដើម្បីឱ្យក្រុមហ៊ុនពួកគេអាចទទួលបានជោគជ័យលើសពីភាពល្អ (Good) និងឈានទៅដល់ភាពអស្ចារ្យ “Great”!
content :
Chapter one: Good Is the Enemy of Great
Chapter two: Level 5 Leadership
Chapter three: First Who … Then What
Chapter four: Confront the Brutal Facts (Yet Never Lose Faith)
Chapter five: The Hedgehog Concept (Simplicity within the Three Circles)
Chapter six: A Culture of Discipline
Chapter seven: Technology Accelerators
Chapter eight: The Flywheel and the Doom Loop
Chapter nine: From Good to Great to Built to Last (320 pages)
Reviews
There are no reviews yet.