អ្នកនិងខ្ញុំក៏ដូចជាមនុស្សជាច្រើនទៀតដែរសុទ្ធតែបានដឹងថាសៀវភៅ Business Adventures គឺជាសៀវភៅសំណព្វចិត្តរបស់លោកមហាសេដ្ឋី Bill Gates និង Warren Buffet។ សៀវភៅនេះធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្ញុំហាក់បីដូចជាកំពុងអង្គុយស្តាប់សម្តីរបស់លោកតាខ្ញុំអញ្ចឹងព្រោះសម្តីដែលនៅក្នុងសៀវភៅវនេះគឺប្រកបដោយប្រាជ្ញាសម្រាប់គិតដូចជារឿងគ្រោះមហន្តរាយរបស់ក្រុមហ៊ុន Ford ដែលមានតម្លៃ 350 លានដុល្លារ រឿងអាស្រូវមិនគួរឱ្យជឿនៅ General Electric និង Texas Gulf Sulfur ជាដើម។
អ្នកនិពន្ធយកព្រឹត្តិការណ៍ចំនួន១២ដែលកើតមាននៅក្នុងស្ថាប័នផ្សេងៗគ្នាមកបែងចែកជា១២ជំពូកប្រកបដោយភាពវៃឆ្លាតនិងការគិតយ៉ាងល្អិតល្អន់។
ដំបូងខ្ញុំគិតថាខ្ញុំប្រហែលជាមិនយល់ពីសារនៅក្នុងសៀវភៅនេះទេ។ ខ្ញុំសួរខ្លួនឯងថាតើព្រឹត្តិការណ៍ទាំង១២នេះមានទំនាក់ទំនងគ្នាយ៉ាងណា? ទីបំផុតខ្ញុំចាប់ផ្តើមដឹងថាអ្នកនិពន្ធមិនមែនព្យាយាមបង្ហាញខ្ញុំពីការគិត សេចក្តីសន្និដ្ឋាន ដំបូរន្នានរបស់គាត់ទៅលើព្រឹត្តិការណ៍ទាំងនោះឡើង។ ប៉ុន្តែគោលគំនិតរបស់គាត់គឺបង្ហាញការសង្កេតរបស់គាត់និងទុកវាឲ្យអ្នកអានពិនិត្យមើល ពិចារណា ផ្សារភ្ជាប់ព្រឹត្តការណ៍ទាំងនោះមកកាន់ពេលសព្វថ្ងៃនេះដែលផ្តោតលើសារៈសំខាន់នៃបុគ្គលិកលក្ខណៈនិងសីសធមក្នុងការធ្វើអាជីវកម្ម។
ក្នុងចំនោមជំពូកទាំងអស់ខ្ញុំចូលចិត្តជាងគេគឺជំពូកដែលសង្កេតទៅលើរឿងរបស់ក្រុមហ៊ុន Ford Edsel, Piggly Wiggly, Xerox, Goodrich និង Latex ។
content :
- The fluctuation: the little crash in ’62
- The fate of the Edsel: a cautionary tale
- The federal income tax: its history and peculiarities
- A reasonable amount of time: insiders at Texas Gulf Sulphur
- Xerox Xerox Xerox Xerox
- Making the customers whole: the death of a president
- The impacted philosophers: non-communication at GE
- The last great corner: a company called Piggly Wiggly
- A second sort of life: David E. Lilienthal, businessman
- Stockholder season: annual meetings and corporate power
- One free bite: a man, his knowledge, and his job
- In defense of sterling: the bankers, the pound, and the dollar. (459 pages)
Reviews
There are no reviews yet.