ហេតុអ្វីត្រូវចាប់ផ្ដើមពីពាក្យថា “ ហេតុអ្វី?” (Start with why)ប្រែសម្រួលជាភាសាខ្មែរ
#ថ្ងៃនេះយើងនឹងនិយាយត្រួសៗពីខ្លឹមសារដែលមាននៅក្នុងសៀវភៅមួយក្បាលនេះជូនអ្នកទាំងអស់គ្នាបានដឹងខ្លះៗទាក់ទងជាមួយនឹងពាក្យថាហេតុអ្វី។
❓❓ពាក្យថា “ហេតុអ្វី ”គឺជាជំនឿ , “ យ៉ាងណា ” គឺជាវិធីសាស្ត្រដែលយើងប្រើដើម្បីធ្វើឲ្យជំនឿក្លាយទៅជាការពិត ហើយ“ អ្វី ” គឺជាលទ្ធផលនៃវិធីសាស្ត្រទាំងនោះ។ពេលដែលពាក្យទាំង៣នេះមានតុល្យភាពនឹងគ្នាហើយការជឿជាក់នឹងកើតឡើង មនុស្សគ្រប់គ្នានឹងឃើញពីតម្លៃរបស់អ្នក។
👉“ ក្រុមដែលមានមនុស្សពូកែៗ មិនមែនមានន័យថានឹងទទួលបានជោគជ័យជានិច្ចនោះទេ ពេលដែលមនុស្សពូកែមករួមគ្នា ពួកគេច្បាស់ជាធ្វើការដើម្បីតែខ្លួនឯង មិនមែនប្រយោជន៍រួមនោះទេ។ ហើយនេះជាអ្វីដែលកើតឡើងពេលដែលក្រុមហ៊ុនមានអារម្មណ៍ថាចាំបាច់ត្រូវចំណាយប្រាក់ខែថ្លៃៗដើម្បី “ ឲ្យបានមនុស្សពូកែបំផុត” មនុស្សទាំងនោះអាចមិនមែនមករួមការងារជាមួយអ្នកព្រោះពួកគេមានជំនឿដូចអ្នកនោះទេ តែពួកគេមកដោយសារភាពទាក់ទាញនៃលុយតែប៉ុណ្ណោះ។ទោះបីជាចំណាយលុយច្រើនប៉ុណ្ណាក៏ដោយ ក៏មិនអាចធានាបានថាពួកគេនឹងបញ្ចេញគំនិតល្អៗដល់អ្នកដែរ ប៉ុន្តែបើអ្នករួបរួមអ្នកដែលមានគំនិតស្រដៀងគ្នាហើយប្រគល់គោលដៅឲ្យពួកគេស្វែងរក មនុស្សទាំងនោះនឹងរួមកម្លាំងកាយចិត្តជាធ្លុងមួយ។យ៉ាងណាមិញបើក្រុមហ៊ុនគ្រាន់តែប្រាប់ថា បុគ្គលិកមានតួនាទីនេះ តួនាទីនោះ ពួកគេប្រាកដជាឈ្ងោកធ្វើការងារនោះតែមួយមុខប៉ុណ្ណោះ តែបើក្រុមហ៊ុនតែងតែដាស់តឿនគេថា ❓ហេតុអ្វីបានជាក្រុមហ៊ុនត្រូវបង្កើតឡើងមក ហើយសុំឲ្យបុគ្គលិកសម្លឹងរកមើលវិធីសាស្ត្រក្នុងការសម្រេចបាននូវគោលដៅនោះជានិច្ច ហើយពួកគេនឹងធ្វើច្រើនជាងការងាររបស់ខ្លួនទៅទៀត…”នៅមានបន្តទៀត!😊🙏 សូមអរគុណ!
មាតិកា
- ផ្នែកទី១ ការដែលមិនបានចាប់ផ្តើមដោយការសួរថា ៉ហេតុអ្វី ៉
- ផ្នែកទី ២ ជម្រើសផ្សេង
- ផ្នែកទី ៣ អ្នកដឹកនាំត្រូវមានអ្នកធ្វើតាម
- ផ្នែក ទី ៤ រកចំណុចរួម
- ផ្នែកទី ៥ ការប្រជែងដែលធំបំផុតគឺជាភាពជោគជ័យ
- ផ្នែកទី ៦ ការចាប់ផ្តើមពីការសួរថា ហេតុអ្វី
- ទំព័រ ៣៤៥
- សម្រាប់តំបន់ប្រជុំជនក្រុងភ្នំពេញ និងចំណាយ 1.5$ – 2.5$ សម្រាប់ការដឹកជញ្ជូនទៅតាមបណ្តារខេត្ត
—————
Paperback ទំហំសៀវភៅ A5
ជាប្រភេទសៀវភៅទម្ងន់ស្រាល ក្រដាស់ពណ៌កាកអំពៅ ងាយស្រួលអាន—————
អាស័យដ្ឋាន: ផ្ទះលេខ34 ផ្លូវ 568 ខណ្ឌទួលគោក, រាជធានីភ្នំពេញ
ម៉ោងធ្វើការៈ ច័ន្ទ ដល់ សៅរ៍ ចាប់ពីម៉ោង 8:30-5:00 pm
————— - អរគុណ
Reviews
There are no reviews yet.