|
ពិពណ៌នា:
ដេល កានេហ្ស៊ី ជាអ្នកនិពន្ធដែលមានឈ្មោះល្បីល្បាញចាប់ពីពាក់កណ្តាលសតវត្សទី 20 ហើយស្នាដៃរបស់គាត់នៅតែមានការទទួល
ស្គាល់ពីសំណាក់អ្នកអាននៅទូទាំងពិភពលោករហូតមកទល់បច្ចុប្បន្ន។ ពេលនេះស្នាដៃមួយរបស់គាត់គឺសៀវភៅ សិល្បៈចងមិត្ត បន្ទន់ចិត្តអ្នក
ដទៃដែលជាស្នាដៃអមតៈរបស់គាត់កំពុងតែស្ថិតនៅក្នុងដៃរបស់អ្នកនេះហើយ សង្ឃឹមថាលោកអ្នកនឹងទទួលប្រយោជន៍យ៉ាងធំធេងក្នុងការយក
ទៅអនុវត្តជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ ព្រោះគាត់សរសេរសៀវភៅនេះដោយផ្តោតសំខាន់ទៅលើផ្នែកប្រតិបត្តិដែលត្រូវហ្វឹកហាត់អនុវត្តដោយខ្លួនឯង។
គាត់បានជួយឲ្យបុគ្គលល្បីល្បាញសម្រេចជោគជ័យទាំងក្នុងជីវិតផ្ទាល់ខ្លួននិងជីវិតការងារជាច្រើនរួចមកហើយនៅទូទាំងពិភលោក។
ដេល កានេហ្ស៊ី ជាអ្នកពូកែសង្កេតមនុស្សដ៏អស្ចារ្យ និងចេះស្វែងយល់អំពីធម្មជាតិមនុស្សបានយ៉ាងជ្រាលជ្រៅ។ ដោយសិល្បៈនៃការ
សរសេរយ៉ាងត្រង់ៗចំៗងាយស្វែងយល់ក្នុងការយកទៅអនុវត្តធ្វើឲ្យសៀវភៅនេះទទួលបានការកត់ត្រាថាជា All- Time Best Seller ដែលលក់
ដាច់បំផុតនៅគ្រប់យុគគ្រប់សម័យ ចាប់តាំងពីពេលបោះពុម្ពលើកដំបូងនៅឆ្នាំ 1937 ដែលសម្រេចជោគជ័យតែមួយប៉ប្រិចភ្នែក។
រហូតមកដល់បច្ចុប្បន្ន ឆ្លងកាត់តាមរយៈពេលវេលា ទោះបីជាមានការផ្លាស់ប្តូរវិធីរស់នៅ ឬការប្រកបអាជីពផ្សេងៗមានការផ្លាស់ប្តូរច្រើន
កម្រិតណា ហើយក៏នៅតែមានការផ្លាស់ប្តូរបន្តទៅមុខយ៉ាងណា ក៏គោលប្រតិបត្តិសំខាន់ៗ វិធីប្រតិបត្តិចំពោះអ្នកដទៃដែល ដេល កានេហ្ស៊ី សរសេរ
នៅក្នុងសៀវភៅនេះក៏នៅតែគ្មានអ្វីផ្លាស់ប្តូរ ហើយនៅតែអាចប្រើការបានល្អ រហូតមានការទទួលស្គាល់ទូទាំងពិភពលោកថាជាសៀវភៅអភិវឌ្ឍ
មនុស្សទាក់ទងនឹង People skills ដំបូង និងនៅតែជាសៀវភៅល្អបំផុតដែលជួយនាំអស់លោកអ្នកឆ្ពោះទៅរកជោគជ័យ។ សង្ឃឹមថាលោកអ្នកក៏ជា
សមាជិកម្នាក់ក្នុងបណ្តាអ្នកសម្រេចជោគជ័យទាំងនោះ។
មាតិកា:
បុព្វកថា ដូរ៉ូធី កានេហ្ស៊ី
សេចក្តីផ្តើម តើសៀវភៅនេះសរសេរឡើងដូចម្តេច? និងសរសេរដើម្បីអ្វី?
ប្រការណែនាំ ៩ ប្រការដើម្បីឲ្យលោកអ្នកទទួលប្រយោជន៍ខ្ពស់បំផុតពីសៀវភៅនេះ
ផ្នែកទី១
វិធីសាស្រ្តសំខាន់ក្នុងការប្រតិបត្តិចំពោះអ្នកដទៃ
1. បើចង់បានទឹកឃ្មុំ សូមកុំទៅប៉ះសំបុកឃ្មុំ
2. គន្លឹះសំខាន់ក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ
3. អ្នកដែលធ្វើរឿងនេះបាន មនុស្សទាំងផែនដីនឹងដើរតាមអ្នកដែលធ្វើមិនបាន នឹងក្លាយជាមនុស្សឯកោ
ផ្នែកទី ២
វិធីសាស្រ្តធ្វើឲ្យអ្នកដទៃពេញចិត្តមកលើអ្នក
1. បើធ្វើតាមនេះបាន អ្នកនឹងត្រូវគេស្វាគមន៍នៅគ្រប់ទិសទី
2. វិធីដ៏សាមញ្ញដើម្បីឲ្យគេចាប់ចិត្តមកលើអ្នកពេលជួបគ្នាគ្រាដំបូង
3. បើមិនធ្វើតាមនេះ អ្នកនឹងជួបការលំបាក
4. វិធីដ៏សាមញ្ញដើម្បីធ្វើជាគូរសន្ទនាដ៏ល្អ
5. វិធីផ្តល់ការយកចិត្តទុកដាក់លើអ្នកដទៃ
6. វិធីធ្វើឲ្យអ្នកដទៃពេញចិត្តភ្លាមៗមកលើអ្នក
ផ្នែកទី ៣
1. អ្នកមិនអាចយកឈ្នះដោយការឈ្លោះប្រកែកឡើយ
2. វិធីបង្កសត្រូវនិងវិធីចៀសវាងពីការបង្កសត្រូវ
3. បើធ្វើខុសត្រូវព្រមសារភាព
4. ទឹកឃ្មុំមួយតំណក់
5. គន្លឹះពិសេសរបស់សូក្រាត
6. វិធីបើកច្រកឲ្យអ្នកដទៃបានបញ្ចេញអារម្មណ៍
7. វិធីធ្វើឲ្យទទួលបានកិច្ចរួមសហការ
8. រូបមន្តដែលធ្វើឲ្យទទួលផលយ៉ាងស័ក្តិសិទ្ធិ
9. របស់ដែលមនុស្សគ្រប់រូបត្រូវការ
10. មនុស្សតែងតែពេញចិត្តទទួលយកសំណូមពរ
11. ភាពយន្តក៏ធ្វើ ទូរទស្សន៍ក៏ធ្វើ ហេតុអីអ្នកមិនព្រមធ្វើតាមគេខ្លះ?
12. បើទាល់តម្រិះ សូមប្រើវិធីនេះសាកមើល៍
ផ្នែកទី ៤
មានភាពជាអ្នកដឹកនាំៈ វិធីសាស្រ្តផ្លាស់ប្តូរអ្នកដទៃដោយមិនធ្វើឲ្យគេអាក់អន់ចិត្តឬខឹងសម្បា
1. បើចាំបាច់ត្រូវចាប់កំហុស តើគួរចាប់ផ្តើមដូចម្តេច?
2. តើត្រូវរិះគន់ដូចម្តេចដើម្បីកុំឲ្យគេស្អប់
3. លើកឡើងពីកំហុសខ្លួនឯងជាមុន
4. គ្មាននរណាសប្បាយចិត្តនឹងធ្វើតាមបទបញ្ជានោះទេ
5. ទុកមុខមាត់ឲ្យភាគីម្ខាងទៀត
6. វិធីជំរុញមនុស្សឲ្យឈានទៅរកជោគជ័យ
7. ផ្តល់កិត្តិសព្ទដល់អ្នកដទៃ
8. ធើ្វឲ្យកំហុសឆ្គងមើលទៅងាយស្រួលដោះស្រាយ
9. ធើ្វឲ្យអ្នកដទៃរីករាយនឹងធ្វើតាមអ្វីដែលអ្នកចង់បាន
ផ្នែកទី ៥
លិខិតដែលជះឥទ្ធិពលអស្ចារ្យ
ផ្នែកទី ៦
វិធីសាស្រ្តអនុវត្តដើម្បីសុភមង្គលក្នុងគ្រួសារ
1. ដំណើរឈានទៅរកការប្រះឆារក្នុងគ្រួសារយ៉ាងឆាប់រហ័សបំផុត
2. ស្នេហាដែលស្ថិតស្ថេរគង់វង្ស
3. បើធ្វើបែបនេះ ចូលត្រៀមលែងលះឲ្យហើយទៅ
4. មធ្យោបាយរហ័សទាន់ចិត្តដើម្បីឲ្យគ្រប់គ្នាមានក្តីសុខ
5. របស់ដែលមានតម្លៃខ្ពស់បំផុតសម្រាប់នារី
6. បើចង់បានសុភមង្គល ចូរកុំព្រងើយកន្តើយនឹងរឿងនេះ
7. សូមកុំឲ្យល្ងិតល្ងង់រឿងគូរស្រករ
ប្រែសម្រួល/រៀបរៀងដោយ: | គឹម ចាន់ណា |
ISBN: | 9789996309694 |
បោះពុម្ភៈ និង ចែកចាយ: | ម៉ាញប៊ុក្ស |
ថ្ងៃខែឆ្នាំបោះពុម្ភ: | ខែកុម្ភ ឆ្នាំ 2015 |
បោះពុម្ពលើកទី: | 1 |
ទំព័រ: | 376 |
តម្លៃ: |
20000 ៛ |
- សម្រាប់តំបន់ប្រជុំជនក្រុងភ្នំពេញ និងចំណាយ 1.5$ – 2.5$ សម្រាប់ការដឹកជញ្ជូនទៅតាមបណ្តារខេត្ត
—————
Paperback ទំហំសៀវភៅ A5
ជាប្រភេទសៀវភៅទម្ងន់ស្រាល ក្រដាស់ពណ៌កាកអំពៅ ងាយស្រួលអាន—————
អាស័យដ្ឋាន: ផ្ទះលេខ34 ផ្លូវ 568 ខណ្ឌទួលគោក, រាជធានីភ្នំពេញ
ម៉ោងធ្វើការៈ ច័ន្ទ ដល់ សៅរ៍ ចាប់ពីម៉ោង 8:30-5:00 pm
————— - អរគុណ
Reviews
There are no reviews yet.