ពិពណ៌នា:
កូនសៀវភៅដៃគូបែបសង្ខេបខ្លីៗ ប៉ុន្តែមានខ្លឹមសារចំៗមួយក្បាលនេះ ជាឈុតកូនសៀវភៅដៃគូដែលក្រុម
ការងារ Mind Books យើងខ្ញុំបានរៀបរៀង និងបកប្រែចេញពីក្រុមសៀវភៅដៃគូរបស់ Harvard Business School
ដើម្បីទុកជាទីពឹងពំនាក់របស់បុគ្គលិកការងារ សិស្ស និស្សិត ក៏ដូចជាអ្នកគ្រប់គ្រង។ ដោយអាចយកដាក់តាមខ្លួន
សម្រាប់ដាស់តឿនសតិផ្ទៀងផ្ទាត់និងអាចនាំយកទៅប្រើនៅគ្រប់ស្ថានការណ៍ គ្រប់ទីកន្លែង។
ខ្លឹមសារនៅក្នុងកូនសៀវភៅមួយនេះ ពិតជាអាចនាំយកទៅប្រតិបត្តិចំពោះការងារជាក់ស្តែងបានដោយ
ងាយ និងទទួលបានផលជាទីគាប់ចិត្តហើយកូនសៀវភៅនេះ រួមមាននូវគំរូសម្រាប់ធ្វើពិសោធខ្លួនឯង គំរូពីជីវិត
ពិតដែលជួយដល់ការហ្វឹកហាត់ និងការដោះស្រាយបញ្ហានៅចំពោះមុខ ទាំងនៅតុធ្វើការ តុប្រជុំ ឬសូម្បីតែក្នុង
ពេលធ្វើដំណើរ។
ចំពោះបុគ្គលដែលទើបនឹងបោះជំហានចូលទៅក្នុងពិភពនៃការគ្រប់គ្រងនិងពិភពជំនួញសម័យថ្មីនេះ ពួក
គេចាំបាច់ត្រូវតែមានកូនសៀវភៅដៃគូអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំមួយក្បាលនេះនៅក្បែរខ្លួន។
ប្រែសម្រួល/រៀបរៀងដោយ: | ឆន ឆាយពិសិដ្ឋ |
ISBN: | 9789996309687 |
បោះពុម្ភៈ និង ចែកចាយ: | ម៉ាញប៊ុក្ស |
ថ្ងៃខែឆ្នាំបោះពុម្ភ: | ខែ វិច្ឆិកា ឆ្នាំ 2012 |
បោះពុម្ពលើកទី: | 1 |
ទំព័រ: | 120 |
តម្លៃ: | 8000 ៛ |
|
|
មាតិកា:
1. គោលការណ៍ជាមូលដ្ឋាននៃការទាក់ទាញចិត្តមនុស្ស
១. វិធីសាស្ត្រនៃការទាក់ទាញទឹកចិត្ត
» សារៈសំខាន់និងគុណប្រយោជន៍នៃការទាក់ទាញចិត្តមនុស្ស
– តើអ្វីទៅជាការទាក់ទាញទឹកចិត្ត?
– តើការទាក់ទាញទឹកចិត្តមានសារៈសំខាន់ដូចម្តេច?
– កត្តាសំខាន់នៃការទាក់ទាញទឹកចិត្ត
– បញ្ហាគួរពិចារណាទាក់ទងនឹងចរិយាធម៌
២. ការសាងភាពគួរឲ្យជឿទុកចិត្ត
» យុទ្ធសាស្ត្រសាងភាពគួរឲ្យជឿទុកចិត្ត
និងការបង្ហាញពីភាពស្ទាត់ជំនាញរបស់អ្នក
– តើធ្វើដូមម្តេចដើម្បីឲ្យគេជឿទុកចិត្ត?
– ការបង្ហាញពីភាពស្ទាត់ជំនាញរបស់អ្នក
៣. ការស្វែងយល់ចិត្តអ្នកស្តាប់
» វិភាគអំពីអ្នកស្តាប់ថា តើពួកគេយល់ស្របឬសម្រេចចិត្តដូចម្តេច?
– ក្រុមអ្នកស្តាប់ទាំង ៣ ប្រភេទ
– ការវិភាគអំពីការបើកចិត្តទទួលគំនិតរបស់អ្នកដទៃ
– យល់ពីររូបបែបនៃការសម្រេចចិត្តរបស់ក្រុមអ្នកស្តាប់
– ដំណាក់កាលក្នុងការមើលចិត្តអ្នកស្តាប់យ៉ាងឆាប់រហ័ស
៤. ការយកឈ្នះគំនិតអ្នកស្តាប់
» វិធីយកឈ្នះគំនិតនិងហេតុផលរបស់អ្នកស្តាប់
– កំណត់រូបទម្រង់នៃសំណើដ៏មានប្រសិទ្ធភាព
– លើកបង្ហាញពីទឡ្ហីករណ៍ដែលគួរឲ្យចាប់ចិត្ត
– បញ្ជាក់ពីគុណប្រយោជន៍គោលគំនិត
ដើម្បីបង្កើតគុណសម្បត្តិទោល
– ការជ្រើសរើសពាក្យមកប្រើឲ្យបានសមស្រប
៥. ការយកឈ្នះចិត្តអ្នកស្តាប់
» យុទ្ធសាស្ត្រទាក់ទាញអារម្មណ៍អ្នកស្តាប់
– ការធ្វើអត្ថាធិប្បាយឲ្យឃើញរូបភាព
– ការប្រើថាមពលនៃពាក្យប្រៀបធៀប
– ការប្រើពាក្យសទិសន័យ
– ការនិទានរឿងគួរឲ្យចងចាំ
៦. យកឈ្នះការប្រឆាំងជំទាស់របស់អ្នកស្តាប់
» វិធីឆ្លើយតបពេលអ្នកត្រូវប្រឈមនឹងការប្រឆាំងជំទាស់
– ការបញ្ជាក់ពីចំណាប់អារម្មណ៍របស់អ្នកជំទាស់
– ការស្វែងយល់ពីអារម្មណ៍និងស្តាប់ពីក្តីកង្វល់របស់អ្នកជំទាស់
– ការពិនិត្យភាពស៊ីចង្វាក់នៃការប្រាស្រ័យទាក់ទងជាពាក្យសម្តី
និងមិនមែនជាពាក្យសម្តី
– ការបង្ហាញពីការទទួលស្គាល់ទស្សនៈរបស់អ្នកជំទាស់
– វិធីប្រើកត្តាពន្លឿនការទាក់ទាញទឹកចិត្តឲ្យលឿនរហ័ស
៧. ការជំរុញអ្នកស្តាប់ឲ្យកើតមានការទាក់ទាញចិត្តដោយខ្លួនឯង
» កលវិធីក្នុងការជំរុញឲ្យមនុស្សមើលឃើញ
ភាពគួរឲ្យទាក់ទាញនៅក្នុងសំណើរបស់អ្នក
– ការបង្កើតរូបភាព
– ការសួរសំណួរដ៏សមស្រប
– ការស្តាប់បែបវាយលុក
2. គន្លឹះនិងតារាងជំនួយសម្រាប់ការទាក់ទាញទឹកចិត្ត
៨. តារាងជំនួយសម្រាប់ការទាក់ទាញទឹកចិត្ត
» តារាងសំណួរវាស់ស្ទង់ដែលអាចឲ្យអ្នកវាយតម្លៃសមត្ថភាពក្នុង
ការទាក់ទាញទឹកចិត្ត សាងជំនឿចិត្ត និង ធ្វើការស្វែងយល់ពីអ្នកស្តាប់
៩. គំរូពិសោធការយល់ដឹងពីការទាក់ទាញទឹកចិត្ត
» នេះគឺជាការផ្ទៀងផ្ទាត់គោលការណ៍ដ៏មានប្រយោជន៍ដែលលើកឡើង
នៅក្នុងសៀវភៅមួយក្បាលនេះ សម្រាប់ឲ្យអ្នកធ្វើតេស្តពិសោធមុននិង
ក្រោយពេលអានសៀវភៅដើម្បីពិនិត្យមើលថា
តើអ្នកបានយល់ដឹងតិចឬច្រើនប៉ុណ្ណា…
– ចម្លើយសម្រាប់គំរូពិសោធ
Reviews
There are no reviews yet.