ដឺមេតាស៊ីក្រេត
📚#តោះៗមកអានត្រួសៗពីអត្ថន័យ និង ខ្លឹមសារខ្លះៗដែលមាននៅក្នុងសៀវភៅដឺស៊ីក្រេត៖
” ក្ដីស្រម៉ៃរបស់ប៊ីលហ្គេតគឺគាត់ចង់ឲ្យផ្ទះនីមួយៗមានកុំព្យូទ័រគ្រប់ៗគ្នាដើម្បីងាយស្រួលបំពេញការងារផ្ទាល់ខ្លួន ហើយគ្រប់ក្រុមហ៊ុនគួរតែមានកុំព្យូទ័រប្រើ ដូនេះទើបគាត់ព្យាយាមរកវិធីធ្វើម៉េចដើម្បីធ្វើឲ្យគំនិតនោះក្លាយជាការពិតឲ្យបាន។ ទីបំផុតពេលឡើងឆ្នាំទីបី គាត់ក៏រួបរួមទិន្នន័យ និង ដើមទុនដែលគិតថាគ្រប់គ្រាន់នឹងអាចធ្វើឲ្យក្ដីស្រម៉ៃអាចក្លាយជាការពិតបាន ទើបគាត់លាឈប់ពីមហាវិទ្យាល័យទៅបង្កើតក្រុមហ៊ុន Microsoft ហើយចុងក្រោយក្ដីស្រម៉ៃរបស់គាត់ក៏ក្លាយជាការពិត ដោយសារតែគាត់បានប្រើច្បាប់មនោនិយមមកលើខ្លួនឯងទើបគាត់ទទួលបានផលសម្រេចបែបនេះ។អ្វីគ្រប់យ៉ាងដែលយើងធ្វើឬមិនធ្វើ គឺព្រោះច្បាប់នៃមនោនិយមនេះឯង បើអ្នកជឿជាក់លើខ្លួនឯងថាអ្នកអាចជិះកង់បាន នោះអ្នកប្រាកដជាអាចជិះបាន បើអ្នកជឿថាខ្លួនអាចសម្រេចភារកិច្ចនេះបាន អ្នកប្រាកដជាអាចសម្រេចបាន ហើយបើអ្នកចង់ក្លាយខ្លួនទៅជាអ្វី អ្នកនឹងក្លាយទៅជាបែបនោះ។ ដូចនេះបើអ្នកនិយាយប្រាប់ខ្លួនឯងថា “ អ្វីគ្រប់យ៉ាងសុទ្ធតែអាចទៅរួច” នោះ អ្នកនឹងអាចទៅរួច ព្រោះចិត្តបានបង្កើតវាមកហើយ គ្មានអ្វីដែលយើងមិនអាចគិតដល់វាបាននោះទេ។”
មាតិកា
Reviews
There are no reviews yet.