វិធីសាស្រ្តដ៏ប្រសិទ្ធភាពចំពោះអ្នកដែលមិនចូលចិត្តអានសៀវភៅ
វិធីសាស្រ្តដ៏ប្រសិទ្ធភាពចំពោះអ្នកដែលមិនចូលចិត្តអានសៀវភៅ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ជួបនូវស្ថានភាពមួយនេះជាច្រើនលើកច្រើនសារហើយ ដែលថាពេលដែលអ្នកចង់យកសៀវភៅមកចាប់កាន់អាន អ្នកក៏ចាប់ផ្ដើមខ្ជិលស្ងាប ធ្លាក់ភ្នែក ងងុយដេក ពត់ដៃពត់ជើងជាមិនខានចំពោះមនុស្សដែលមិនចូលចិត្តអានសៀវភៅ ហើយអ្នកក៏ប្រាកដជាយកលេលទៅធ្វើការងារផ្សេងៗទៀតដើម្បីបានលេសក្នុងការឈប់អានសៀវភៅក៏មាន។ម្យ៉ាងវិញទៀតអ្នកអាចនឹងគិតថា អ្នកប្រហែលជាមិនសូវត្រូវធាតុជាមួយនឹងសៀវភៅ ឬ មួយក៏មិនមែនជាអ្នកអានអ្វីនោះទេ ដូចនេះច្បាស់ណាស់ដែលថាអ្នកនឹងឈប់អានសៀវភៅជាក់ជាមិនខាន។ តែតាមពិតទៅអ្នកដឹងខ្លួនឯងច្បាស់ណាស់ថាសៀវភៅគឺជាឃ្លាំងនៃចំណេះដឹងដែលអាចជួយអ្នកឲ្យឆ្លងផុតពីភាពអវិជ្ជាបាន និង មានអនាគតភ្លឺស្វាង។ [...]