Welcome to our Shop

Lorem ipsum dolor sit amet, consectetuer adipiscing elit, sed diam nonummy nibh euismod tincidunt ut laoreet dolore magna aliquam erat volutpat.

About us Shop now

Browse products

Browse products

Latest news

គុណសម្បិត្តិនៃការអានសៀវភៅមុនពេលចូលគេង
គុណសម្បិត្តិនៃការអានសៀវភៅមុនពេលចូលគេង

គុណសម្បិត្តិនៃការអានសៀវភៅមុនពេលចូលគេងមនុស្សយើងម្នាក់ៗតែងតែមានទម្លាប់អានសៀវភៅនៅពេលវេលាមួយខុសៗគ្នា អ្នកខ្លះគាត់ចូលចិត្តអានពេលព្រឹក អ្នកខ្លះចូលចិត្តអានសៀវភៅពេលថ្ងៃ រីឯអ្នកខ្លះទៀតចូលចិត្តអានសៀវភៅមុនពេលចូលគេង។ទម្លាប់នៃការអានសៀវភៅជារៀងរាល់ព្រឹក ជារៀងរាល់ថ្ងៃ និង ជារៀងរាល់យប់នេះពិតជាល្អណាស់ ព្រោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ កាត់ស្ត្រេស ស្រឡះខួរក្បាល និង ស្រឡះថ្លាផ្លូវអារម្មណ៍។ យ៉ាងណាមិញយើងឃើញថា មហាសេដ្ឋីភាគច្រើនតែងតែអានសៀវភៅនៅពេលយប់មុនពេលចូលគេងព្រោះការអានមុនពេលចូលគេងមានអត្ថប្រយោជន៍ច្រើនជាង ការអានពេលព្រឹក [...]

វិធីសាស្រ្តដ៏ប្រសិទ្ធភាពចំពោះ
វិធីសាស្រ្តដ៏ប្រសិទ្ធភាពចំពោះអ្នកដែលមិនចូលចិត្តអានសៀវភៅ

វិធីសាស្រ្តដ៏ប្រសិទ្ធភាពចំពោះអ្នកដែលមិនចូលចិត្តអានសៀវភៅ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ជួបនូវស្ថានភាពមួយនេះជាច្រើនលើកច្រើនសារហើយ ដែលថាពេលដែលអ្នកចង់យកសៀវភៅមកចាប់កាន់អាន អ្នកក៏ចាប់ផ្ដើមខ្ជិលស្ងាប ធ្លាក់ភ្នែក ងងុយដេក ពត់ដៃពត់ជើងជាមិនខានចំពោះមនុស្សដែលមិនចូលចិត្តអានសៀវភៅ ហើយអ្នកក៏ប្រាកដជាយកលេលទៅធ្វើការងារផ្សេងៗទៀតដើម្បីបានលេសក្នុងការឈប់អានសៀវភៅក៏មាន។ម្យ៉ាងវិញទៀតអ្នកអាចនឹងគិតថា អ្នកប្រហែលជាមិនសូវត្រូវធាតុជាមួយនឹងសៀវភៅ ឬ មួយក៏មិនមែនជាអ្នកអានអ្វីនោះទេ ដូចនេះច្បាស់ណាស់ដែលថាអ្នកនឹងឈប់អានសៀវភៅជាក់ជាមិនខាន។ តែតាមពិតទៅអ្នកដឹងខ្លួនឯងច្បាស់ណាស់ថាសៀវភៅគឺជាឃ្លាំងនៃចំណេះដឹងដែលអាចជួយអ្នកឲ្យឆ្លងផុតពីភាពអវិជ្ជាបាន និង មានអនាគតភ្លឺស្វាង។ [...]

ឥទ្ធិពលដ៏អស្ចារ្យនៃការអានសៀវភៅ
ឥទ្ធិពលដ៏អស្ចារ្យនៃការអានសៀវភៅ

តើឥទ្ធិពលដ៏អស្ចារ្យនៃការអានសៀវភៅនិងម្តេចទៅ? នៅក្នុងសង្គមនៃភាពជឿនលឿនសព្វថ្ងៃនេះ  ចំណេះដឹងគឺជាស្នូលដ៏សំខាន់សម្រាប់បុគ្គលគ្រប់រូបក្នុងការយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍខ្លួនឯងក៏ដូចជាសង្គមជាតិទាំងមូល។ ក្នុងនោះផងដែរ ចំណេះដឹងផ្សេងៗដែលយើងគ្រប់គ្នាសិក្សាអាចបានមកពីការអានសៀវភៅ ជីវិតនៃការរស់នៅប្រចាំថ្ងៃរបស់យើង សង្គមខាងក្រៅ មនុស្សដែលនៅជុំវិញខ្លួនយើង រួមទាំងការសិក្សានៅក្នុងសាលារៀនផងដែរ ហើយអ្វីដែលសំខាន់បំផុតដែលយើងគ្រប់រូបមិនអាចមើលរំលងបាននោះគឺការអានសៀវភៅ។ មាតិកានៃអត្ថបទ ១.ហេតុអ្វីបានជាការអានសៀវភៅមានសារៈសំខាន់សម្រាប់យើងគ្រប់គ្នា? ២. តើការអានមានសារៈប្រយោជន៍ខ្លាំងប៉ុណ្ណា? ៣. [...]

ដើម្បីក្លាយខ្លួនជាអ្នកលក់ឆ្នើមម្នាក់
ដើម្បីក្លាយខ្លួនជាអ្នកលក់ឆ្នើមម្នាក់តើអ្នកត្រូវមានឥរិយាបទបែបណាខ្លះ?

ដើម្បីក្លាយខ្លួនជាអ្នកលក់ឆ្នើមម្នាក់តើអ្នកត្រូវមានឥរិយាបទបែបណាខ្លះ? ក្រមសីលធម៌ និងមារយាទគឺជារឿងមួយសំខាន់ដែលបុគ្គលិកផ្នែកលក់គ្រប់រូបត្រូវតែគិតដល់ និងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន ព្រោះបើសិនជាអ្នកចង់ឲ្យមានអ្នកទិញច្រើននៅក្នុងហាងរបស់អ្នក ហើយចង់បង្កើននូវប្រាក់ចំណូលឲ្យបានកាន់តែច្រើនផងនោះ ជាដំបូងអ្នកត្រូវតែរៀបចំឥរិយាបទ និងអត្តចរិករបស់អ្នកឲ្យបានល្អប្រសើរនិងគួរឲ្យគោរពស្រលាញ់ជាមុនសិន។ ដូចនេះតើអ្នកត្រូវធ្វើបែបណាដើម្បីឲ្យខ្លួនអ្នកមានក្រមសីលធម៌ និងមានមារយាទល្អ? ១. ក្រមសីលធម៌របស់អ្នកលក់           ក្រមសីលធម៌គឺសំដៅទៅលើគោលការណ៍ដែលអ្នកត្រូវតែអនុវត្តន៍នៅក្នុងវិស័យនៃការលក់ ដើម្បីបង្ហាញពីភាពទន់ភ្លន់ [...]

គុណសម្បត្តិដ៏សំខាន់នៃបណ្ណាល័យក្នុងក្រុមហ៊ុន
គុណសម្បត្តិដ៏សំខាន់នៃបណ្ណាល័យក្នុងក្រុមហ៊ុន

គុណសម្បត្តិដ៏សំខាន់នៃបណ្ណាល័យ ក្នុងក្រុមហ៊ុនបុគ្គលិកគឺជាទ្រព្យដ៏មានតម្លៃនិងជាកម្លាំងចលករដ៏សំខាន់ដែលជួយជម្រុញឲ្យអង្គភាព ក្រុមហ៊ុនឬអាជីវកម្មអាចបន្តដំណើរទៅមុខនិងរីកចម្រើនបាន។ នាពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនជាច្រើនបានយកចិត្តទុកដាក់ ខ្វល់ខ្វាយ និងមើលថែ​ទាំបុគ្គលិករបស់ខ្លួនបានយ៉ាងល្អ តាម រយៈការផ្តល់ជូននូវការណែនាំ ការបណ្តុះបណ្តាល ការផ្តល់ឱកាសឲ្យចូលរួមសិក្ខាសាលានានានៅក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍នូវចំណេះដឹងនិងជំនាញរបស់ពួកគេ។​ ទោះបីជាយ៉ាងនេះក្តីក៏យើងនៅតែសង្កេតឃើញថាបុគ្គលិកភាគច្រើននៅតែមានបញ្ហាប្រឈមផ្ទាល់ខ្លូនមួយចំនួនដដែល។ តើបញ្ហាប្រឈមអ្វីខ្លះដែលបុគ្គលិកភាគច្រើនកំពុងតែជួបប្រទះ? ១​ . កង្វះនូវជំនាញក្នុងការដោះស្រាយបញ្ហា( [...]

សៀវភៅគឺជាប្រភពនៃប្រាជ្ញាទាំងពួង
សៀវភៅគឺជាប្រភពនៃប្រាជ្ញាទាំងពួង

សៀវភៅគឺជាប្រភពនៃប្រាជ្ញាទាំងពួង ជីហ្គឺជាជនជាតិមួយដែលចូលចិត្តអានសៀវភៅជាងគេ ព្រោះពួកគេយល់ថា ការស្រេកឃ្លានចំណេះដឹង គឺស្មើនឹងការស្រែកឃ្លានទ្រព្យសម្បត្តិ ហើយចំណេះដឹងរបស់ពួកគេវិញមានច្រើនរហូតដល់មនុស្សទូទៅមិនអាចប្រៀបធៀបបានឡើយ។សម្រាប់ជនជាតិជីហ្វ សៀវភៅគឺជាប្រភពនៃប្រាជ្ញាទាំងពួង និងជាដើមទុនសម្រាប់សាងភាពមានបាននាពេលអនាគត។តាមរយៈគម្ពីរ Talmud បាននិយាយថា“ អ្នកគួរតែមានមោទកភាពចំពោះចំណេះដឹងដែលបានមកពីសៀវភៅ ហើយត្រូវយកសៀវភៅធ្វើជាមិត្តរបស់អ្នក និងយកធ្នើរដាក់សៀវភៅធ្វើជាផ្ទះរបស់អ្នកទើបជាការប្រសើរ”។ ពាក្យប្រៀនប្រដៅមួយនេះបានបន្តពីមួយជំនាន់ទៅមួយជំនាន់ដើម្បីដាស់តឿនកូនចៅរបស់ពួកគេឲ្យដឹងពីភាពសំខាន់នៃការអានសៀវភៅជានិច្ច។ម្យ៉ាងវិញទៀតជនជាតិជីហ្វបានបង្កើតច្បាប់មួយដើម្បីដាស់តឿនកូនចៅរបស់ខ្លួនថា “ [...]

Follow Us on Instagram

Instagram has returned invalid data.