វិធីសាស្រ្តដ៏ប្រសិទ្ធភាពចំពោះអ្នកដែលមិនចូលចិត្តអានសៀវភៅ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ជួបនូវស្ថានភាពមួយនេះជាច្រើនលើកច្រើនសារហើយ ដែលថាពេលដែលអ្នកចង់យកសៀវភៅមកចាប់កាន់អាន អ្នកក៏ចាប់ផ្ដើមខ្ជិលស្ងាប ធ្លាក់ភ្នែក ងងុយដេក ពត់ដៃពត់ជើងជាមិនខានចំពោះមនុស្សដែលមិនចូលចិត្តអានសៀវភៅ ហើយអ្នកក៏ប្រាកដជាយកលេលទៅធ្វើការងារផ្សេងៗទៀតដើម្បីបានលេសក្នុងការឈប់អានសៀវភៅក៏មាន។ម្យ៉ាងវិញទៀតអ្នកអាចនឹងគិតថា អ្នកប្រហែលជាមិនសូវត្រូវធាតុជាមួយនឹងសៀវភៅ ឬ មួយក៏មិនមែនជាអ្នកអានអ្វីនោះទេ ដូចនេះច្បាស់ណាស់ដែលថាអ្នកនឹងឈប់អានសៀវភៅជាក់ជាមិនខាន។ តែតាមពិតទៅអ្នកដឹងខ្លួនឯងច្បាស់ណាស់ថាសៀវភៅគឺជាឃ្លាំងនៃចំណេះដឹងដែលអាចជួយអ្នកឲ្យឆ្លងផុតពីភាពអវិជ្ជាបាន និង មានអនាគតភ្លឺស្វាង។ ដូចនេះតើត្រូវធ្វើដូចម្ដេចដើម្បីជួយជម្រុញអ្នកដែលមិនចូលចិត្តអានសៀវភៅឲ្យក្លាយជាមនុស្សម្នាក់ដែលញៀនក្នុងការអានសៀវភៅ?ខាងក្រោមនេះជាចំណុចមួយចំនួនដែលអាចជួយពួកគេឲ្យចូលចិត្តការអានសៀវភៅបាន៖ ១. ដាក់គោលដៅឲ្យសមល្មមទៅនឹងសមត្ថភាពអ្នក អ្នកមិនត្រូវដាក់គោលដៅខ្ពស់ពេកនោះទេ ព្រោះវាអាចជាហេតុធ្វើឲ្យអ្នកឆាប់បាក់ទឹកចិត្ត និង ឆាប់បរាជ័យក្នុងការអានវា។ តួយ៉ាងបើអ្នកកំណត់ថាក្នុងរយៈពេលមួយសប្ដាហ៍អ្នកត្រូវអានសៀវភៅមួយក្បាលនេះឲ្យចប់ តែអ្នកបែរជាមិនអាចបញ្ចប់វាបានទៅវិញក្នុងរយៈពេលមួយសប្ដាហ៍ តើខណៈពេលនោះ អ្នកមានអារម្មណ៍យ៉ាងណាពេលដែលអ្នកមិនអាចធ្វើបានតាមការគ្រោងទុករបស់អ្នក? ប្រាកដណាស់អ្នកប្រាកដជាបាក់ទឹកចិត្ត ព្រោះការដាក់គោលដៅខ្ពស់ពេក អ្នកនឹងទទួលបាននូវភាគរយខ្ពស់ក្នុងការបរាជ័យសម្រាប់ការបង្កើតទម្លាប់អានសៀវភៅរបស់អ្នក។ ហេតុនេះហើយជាដំបូងអ្នកគួរតែដាក់គោលដៅឲ្យមានលក្ខណៈពិតប្រាកដ ឲ្យស៊ីគ្នាជាមួយនឹងសមត្ថភាពរបស់អ្នក ទើបធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកអាចសម្រេចកិច្ចការបានខ្លះៗ ហើយមានអារម្មណ៍ចង់អានបន្តទៀតដោយភាពសប្បាយរីករាយ។ គោលដៅនេះគឺសម្រាប់អ្នកខ្លួនឯងផ្ទាល់ មិនមែនដាក់ឲ្យអ្នកដទៃសរសើរអ្នក ឬ កោតក្រែងអ្នកនោះទេ។ ដូចនេះអ្នកអាចកំណត់ការអានរបស់អ្នកត្រឹម៤ទៅ៥ទំព័រក៏បានក្នុងមួយថ្ងៃ។ ២. ស្វែងរកទីតាំង និង បរិយាកាសដើម្បីអានសៀវភៅ ទីតាំង និង បរិយាកាសពិតជាមានសារៈសំខាន់ចំពោះអ្នកដើម្បីអានសៀវភៅ បើអ្នកអាននៅទីកន្លែងធំទូលាយ មានសភាពស្ងប់ស្ងាត់ និង មានខ្យល់បក់ចេញចូលគ្រប់គ្រាន់ នោះអ្នកប្រាកដជាមានអារម្មណ៍ល្អដើម្បីផ្ដោតទៅលើការអាន។ តែបើអ្នកមិនបានជ្រើសរើសទីតាំងល្អក្នុងការអានសៀវភៅទេ អារម្មណ៍របស់អ្នកនឹងហោះហើរឆ្វាត់ឆ្វែងគ្នា គិតពីនេះពីនោះ ធ្វើឲ្យអារម្មណ៍អ្នកមិនមូលពិបាកក្នុងការផ្ដោតទៅលើការអាន ដោយសារតែសម្លេងរំខានពីមជ្ឈដ្ឋានខាងក្រៅ។ […]
Category Archives: Blog
តើឥទ្ធិពលដ៏អស្ចារ្យនៃការអានសៀវភៅនិងម្តេចទៅ? នៅក្នុងសង្គមនៃភាពជឿនលឿនសព្វថ្ងៃនេះ ចំណេះដឹងគឺជាស្នូលដ៏សំខាន់សម្រាប់បុគ្គលគ្រប់រូបក្នុងការយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍខ្លួនឯងក៏ដូចជាសង្គមជាតិទាំងមូល។ ក្នុងនោះផងដែរ ចំណេះដឹងផ្សេងៗដែលយើងគ្រប់គ្នាសិក្សាអាចបានមកពីការអានសៀវភៅ ជីវិតនៃការរស់នៅប្រចាំថ្ងៃរបស់យើង សង្គមខាងក្រៅ មនុស្សដែលនៅជុំវិញខ្លួនយើង រួមទាំងការសិក្សានៅក្នុងសាលារៀនផងដែរ ហើយអ្វីដែលសំខាន់បំផុតដែលយើងគ្រប់រូបមិនអាចមើលរំលងបាននោះគឺការអានសៀវភៅ។ មាតិកានៃអត្ថបទ ១.ហេតុអ្វីបានជាការអានសៀវភៅមានសារៈសំខាន់សម្រាប់យើងគ្រប់គ្នា? ២. តើការអានមានសារៈប្រយោជន៍ខ្លាំងប៉ុណ្ណា? ៣. ការអានជួយឱ្យអ្នកចេះ និងចាំពាក្យច្រើន ៤. ការអានគឺជាការកម្សាន្តមួយ ១.ហេតុអ្វីបានជាការអានសៀវភៅមានសារៈសំខាន់សម្រាប់យើងគ្រប់គ្នា? ជាក់ស្តែងយើងមើលឃើញថាបុគ្គលល្បីៗជាច្រើនដែលជាមហាសេដ្ឋីពិភពលោកពួកគេមិនបានបោះបង់នូវការអានសៀវភៅនោះទេ ព្រោះពួកគេយល់ថាការសិក្សារស្វែងយល់នូវចំណេះដឹងថ្មីៗគឺបន្ថែមនូវសារៈប្រយោជន៍និងគុណតម្លៃដ៏ប្រសើរថ្លៃថ្លា ហើយអ្វីដែលសំខាន់ជាងនោះពួកគេមើលឃើញថាពិភពលោកត្រូវដើរទៅមុខគ្រប់ពេលវេលា រឿងរ៉ាវថ្មីៗក៏នឹងកើតមានជាបន្តបន្ទាប់ដែលពួកគេមិនអាចមើលរំលងបាន និងត្រូវដើរឲ្យទាន់សម័យកាលផងដែរ។ ក្នុងនោះមានលោក Bill Gates ដែលជានាយកក្រុមហ៊ុន Microsoft ក៏ជាបុគ្គលម្នាក់ដែលចូលចិត្តអាចសៀវភៅមួយរូប បើទោះបីជាសព្វថ្ងៃនេះលោកមាន $113 billion នៅក្នុងដៃគាត់ក៏ដោយក៏គាត់មិនបានបោះចោលនូវទំលាប់អានសៀវភៅនេះដែរ ហើយគាត់តែងតែចំណាយពេល៤ម៉ោងក្នុងមួយថ្ងៃក្នុងការអានសៀវភៅ ព្រោះគាត់ជឿជាក់ថាចំណេះដឹងថ្មីៗករកើតមានគ្រប់ពេលវេលាដោយអ្នកនិពន្ធគ្រប់រូបបានសិក្សាររកឃើញហើយយកមកតាក់តែងឬកែសម្រួលជាថ្មីផងដែរ។ នេះសរបញ្ជាក់ឲ្យឃើញថា ការអានសៀវភៅគឺមានសារៈសំខាន់ណាស់សម្រាប់គ្រប់គ្នា មិនថាអ្នកស្ថិតនៅក្នុងវ័យណា ស្ថានភាពបែបណា ក៏អ្នកទាំងអស់គ្នាមិនគួរបោះបង់នូទំលាប់អានសៀវភៅនេះដែរព្រោះវាមិនត្រឹមតែជួយខ្លួនអ្នកប៉ុន្តែសេដ្ឋកិច្ចមួយអានរីកចម្រើនទៅមុខបានអាស្រ័យលើអ្នកទាំងអស់គ្នាដែលមានចំណេះដឹង។ ២. តើការអានមានសារៈប្រយោជន៍ខ្លាំងប៉ុណ្ណា? ដើម្បីឲ្យអ្នកទាំងអស់គ្នាកាន់តែជ្រាបច្បាស់ពីការអានសៀវភៅថាមានសារៈប្រយោជន៍ខ្លាំងប៉ុណ្ណា មកស្វែងយល់ពីអត្ថប្រយោជន៍ខ្លះៗដែលពួកយើងនឹងលើកមកចែកជូនអ្នកទាំងអស់គ្នា។ អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថារាងកាយមនុស្សយើងតែងត្រូវការចំណីអាហារដើម្បីបំពេញកំលាំងក្នុងការធ្វើកិច្ចការផ្សេងៗឲ្យទទួលបានជោគជ័យផងដែរ តែបើទោះបីជាយើងមិនបានធ្វើអ្វីសោះក៏រាងកាយរបស់យើងត្រូវបញ្ចេញថាមពលមកក្រៅ រួមទាំងការធ្វើលំហាត់ប្រាណដើម្បីទទួលបាននូវសុខភាពល្អបន្ថែមទៀតផង។ មិនខុសគ្នាឡើយ ខួរក្បាលក៏ត្រូវការចំណីអាហារដូចគ្នា និងការធ្វើការដើម្បីបង្កើនសមត្ថភាពនិងដំណើរការរបស់វា ព្រោះខួរក្បាលរបស់យើងត្រូវការគិតនិងវិភាគទៅលើរឿងរ៉ាវផ្សេងៗដែលអ្នកទាំងអស់គ្នាបានជួបប្រទះ ឬត្រូវដោះស្រាយនូវបញ្ហាផ្សេងៗទៀតជាច្រើន ហេតុដូច្នេះហើយអាហារដែលយើងមើលឃើញថាល្អបំផុតសម្រាប់ខួរក្បាលគឺការអានសៀវភៅនេះឯង […]
គន្លឹះអានសៀវភៅឱ្យបានច្រើនជាងមុន! ទម្លាប់នៃការអានសៀវភៅចាប់ផ្តើមកម្រើកឡើងជាបណ្តើរៗហើយនាពេលបច្ចុប្បន្ននៅប្រទេសកម្ពុជានេះ។ ៥គន្លឹះអានសៀវភៅឱ្យបានច្រើនជាងមុន! ចំណុចទី១ កំណត់ពេលវេលាអានសៀវភៅសម្រាប់ខ្លួនឯងជារៀងរាល់ថ្ងៃ ចំណុចទី២ បង្កើតគោលដៅអានសៀវភៅប្រចាំថ្ងៃ ចំណុចទី៣ ចាកចេញពីការរំខាន ចំណុចទី៤ កុំចំណាយពេលឥតប្រយោជន៍ជាមួយនឹងសៀវភៅដែលគួរឱ្យធុញទ្រាន់ ចំណុចទី៥ មើលត្រួសៗនៅកន្លែងដែលមិនសំខាន់ ហើយអ្នកអានសៀវភៅវិញ មិនមែនមានតែក្នុងចំណោមសិស្ស និស្សិត ឬអ្នកសិក្សាស្រាវជ្រាវនោះទេ អ្នកប្រកបរបររកស៊ី សហគ្រិន និងអ្នកជំនាញកាន់តែច្រើនឡើងចាប់ផ្តើមមានទំនោរទិញសៀវភៅ ដើម្បីបំពាក់បំប៉នចំណេះដឹង គំនិត និងសមត្ថភាពរបស់ខ្លួន។ ទំនោរនេះគឺពិតល្អដោយមនុស្សកាន់តែច្រើនឡើង ចាប់ផ្តើមឱ្យតម្លៃទៅលើការអាន និងហ៊ានចំណាយលុយទិញសៀវភៅ។ ការប្រកួតប្រជែងកាន់តែខ្លាំងក្លានៅក្នុងពិភពធុរកិច្ច ដែលតម្រូវឱ្យអ្នកដឹកនាំក្នុងក្រុមហ៊ុន សហគ្រិន និងបុគ្គលិកត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីឱ្យមានភាពប្រកួតប្រជែង។ ក្រៅពីការចូលវគ្គបណ្តុះបណ្តាល ឬការចែករំលែកបទពិសោធន៍គ្នានឹងគ្នា ការអានសៀវភៅគឺជាប្រភពធនធានដ៏ល្អមួយ ក្នុងការសិក្សា និងយល់ដឹងពីគំនិត និងបទពិសោធថ្មីៗជាច្រើនដែលអាចជួយឱ្យគ្រប់ៗគ្នាអាចយកគំនិត និងបទពិសោធន៍ទាំងនោះមកកិន និងប្រើប្រាស់តាមស្ថានការណ៍ជាក់ស្តែងរបស់ស្ថាប័នរបស់ខ្លួន ជាពិសេសនោះ សម្រាប់សហគ្រិនតែម្តង។ ជាក់ស្តែងសម្រាប់នៅប្រទេសដែលមានការរីកចម្រើនវិញ ជាមធ្យមអគ្គនាយកក្រុមហ៊ុនអានសៀវភៅជាមធ្យមមួយក្បាលក្នុយមួយសប្តាហ៍ដើម្បីជួយឱ្យពួកគេអាចប្រមូលគំនិតថ្មីៗសម្រាប់អភិវឌ្ឍខ្លួនឯង និងក្រុមហ៊ុន។ នៅពេលដែលឮពីចំនួនសៀវភៅដែលគេអានខាងលើ ប្រាកដជាមានមនុស្សជាច្រើននិយាយថាគឺមិនអាចទៅរួចនោះទេ ព្រោះអីជាទូទៅអ្នកដែលមានការងារគឺមិនមានពេលច្រើន ហើយការងារមមាញឹកដូចនេះ តើមានពេលឯណាអានសៀវភៅ១ក្បាលក្នុង១សប្តាហ៍កើត? សម្រាប់អ្នកដែលមិនមានទម្លាប់អាន ប្រាកដណាស់វាពិបាកនឹងសម្រេចបាននូវចំនួនសៀវភៅដែលលើកឡើងខាងលើ។ ប៉ុន្តែអ្នកនៅតែមានលទ្ធភាពអានសៀវភៅបានកាន់តែច្រើនជាងមុនប្រសិនបើអនុវត្តនូវគន្លឹះខាងក្រោម៖ ការអានសៀវភៅគឺមិនមែនមានន័យថាអានគ្រប់ពាក្យដែលមាននៅក្នុងសៀវភៅនោះទេ។ គោលបំណងនៃការអានសៀវភៅគឺជាការរៀន និងបង្កើននូវចំណេះដឹងថ្មីៗ ឬទទួលបានព័ត៌មានដែលអ្នកចង់ដឹង។ […]
ដើម្បីក្លាយខ្លួនជាអ្នកលក់ឆ្នើមម្នាក់តើអ្នកត្រូវមានឥរិយាបទបែបណាខ្លះ? ក្រមសីលធម៌ និងមារយាទគឺជារឿងមួយសំខាន់ដែលបុគ្គលិកផ្នែកលក់គ្រប់រូបត្រូវតែគិតដល់ និងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន ព្រោះបើសិនជាអ្នកចង់ឲ្យមានអ្នកទិញច្រើននៅក្នុងហាងរបស់អ្នក ហើយចង់បង្កើននូវប្រាក់ចំណូលឲ្យបានកាន់តែច្រើនផងនោះ ជាដំបូងអ្នកត្រូវតែរៀបចំឥរិយាបទ និងអត្តចរិករបស់អ្នកឲ្យបានល្អប្រសើរនិងគួរឲ្យគោរពស្រលាញ់ជាមុនសិន។ ដូចនេះតើអ្នកត្រូវធ្វើបែបណាដើម្បីឲ្យខ្លួនអ្នកមានក្រមសីលធម៌ និងមានមារយាទល្អ? ១. ក្រមសីលធម៌របស់អ្នកលក់ ក្រមសីលធម៌គឺសំដៅទៅលើគោលការណ៍ដែលអ្នកត្រូវតែអនុវត្តន៍នៅក្នុងវិស័យនៃការលក់ ដើម្បីបង្ហាញពីភាពទន់ភ្លន់ ម៉ឺងម៉ាត់ ហ្មត់ចត់និងច្បាស់លាស់របស់អ្នកលក់ ទៅកាន់អ្នកទិញ។ហើយគោលការណ៍ដែលអ្នកលក់ត្រូវតែប្រតិបត្តិនោះរួមមាន៖ ត្រូវមានភាពស្មោះត្រង់ សុចរិតភាពចំពោះអតិថិជន មិត្តរួមអាជីពនិងក្រុមហ៊ុន ត្រូវរក្សាការសម្ងាត់របស់ក្រុមហ៊ុន និងអាថ៌កំបាំងរបស់អតិថិជន ត្រូវផ្ដល់សេវាកម្មមួយដែលល្អ ដែលរហ័ស ដើម្បីជួយឲ្យអតិថិជនអ្នកកាន់តែមានភាពងាយស្រួល មិនបញ្ចុះថ្លៃឬស្នើឲ្យបញ្ចុះតម្លៃទំនិញដើម្បីធ្វើជាការអូសទាញចិត្តអតិថិជនឲ្យទិញទំនិញ មិនត្រូវនិយាយកុហក ឬនិយាយអាក្រក់ បង្ខូចកេរ្តិ៍ឈ្មោះអ្នកលក់ឬក្រុមហ៊ុនដទៃទៀត មិនដណ្ដើមអតិថិជនរបស់អ្នកដទៃដែលកំពុងតែទាក់ទងការលក់ជាមួយគ្នា មានទិចនិកលក់យ៉ាងមានប្រសិទ្ធភាព ដើម្បីឲ្យអតិថិជនបានយល់ពីការពិតឲ្យបានត្រឹមត្រូវ។ ឧស្សាហ៍សិក្សាស្វែងយល់ពីចំណេះនិងជំនាញផ្សេងៗដែលខ្លួនកំពុងតែខ្វះខាត ២. មារយាទរបស់អ្នកលក់ មារយាទគឺជា សកម្មភាព អាកប្បកិរិយា ឬពាក្យសម្ដីរបស់អ្នកលក់ដែលតែងប្រើប្រាស់ជាទម្លាប់ប្រចាំថ្ងៃ ដើម្បីឆ្លើយតបនូវពាក្យសម្ដី ឬការណែនាំទៅឲ្យអតិថិជនបានស្ដាប់។ ហើយដើម្បីរក្សានូវឥរិយាបទនិង មានមារយាទល្អប្រពៃ អ្នកលក់គួរតែ៖ មិនទិតៀនទំនិញរបស់ក្រុមហ៊ុនដទៃ និងមិនបង្ខូចកេរ្តិ៍ឈ្មោះដៃគូប្រកួតប្រជែងបែបជាន់ពន្លិច មិននិយាយពីអតិថិជនដទៃក្នុងលក្ខណៈជាការរិះគន់ ឬបន្ទុចបន្អាប់ ប្រើភាសាដែលពិរោះទន់ភ្លន់ និងនិយាយក្នុងផ្លូវវិជ្ជមានជានិច្ច មានកិរិយា វាចា និងឫកពា […]
គុណសម្បត្តិដ៏សំខាន់នៃបណ្ណាល័យ ក្នុងក្រុមហ៊ុនបុគ្គលិកគឺជាទ្រព្យដ៏មានតម្លៃនិងជាកម្លាំងចលករដ៏សំខាន់ដែលជួយជម្រុញឲ្យអង្គភាព ក្រុមហ៊ុនឬអាជីវកម្មអាចបន្តដំណើរទៅមុខនិងរីកចម្រើនបាន។ នាពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនជាច្រើនបានយកចិត្តទុកដាក់ ខ្វល់ខ្វាយ និងមើលថែទាំបុគ្គលិករបស់ខ្លួនបានយ៉ាងល្អ តាម រយៈការផ្តល់ជូននូវការណែនាំ ការបណ្តុះបណ្តាល ការផ្តល់ឱកាសឲ្យចូលរួមសិក្ខាសាលានានានៅក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍នូវចំណេះដឹងនិងជំនាញរបស់ពួកគេ។ ទោះបីជាយ៉ាងនេះក្តីក៏យើងនៅតែសង្កេតឃើញថាបុគ្គលិកភាគច្រើននៅតែមានបញ្ហាប្រឈមផ្ទាល់ខ្លូនមួយចំនួនដដែល។ តើបញ្ហាប្រឈមអ្វីខ្លះដែលបុគ្គលិកភាគច្រើនកំពុងតែជួបប្រទះ? ១ . កង្វះនូវជំនាញក្នុងការដោះស្រាយបញ្ហា( Problem Solving Skill) ជំនាញក្នុងការដោះស្រាយបញ្ហាគឺជាសមត្ថភាពក្នុងការកំណត់ឲ្យបានច្បាស់លាស់នូវឬសគល់នៃបញ្ហា ស្វែងរកនូវមធ្យោបាយក្នុងការដោះស្រាយឲ្យបានសមស្របនិងអនុវត្តនូវ ដំណោះស្រាយទាំងនោះឲ្យបានទាន់ពេលវេលា។ នាពេលបច្ចុប្បន្ននេះយើងសង្កេតឃើញថាមានបុគ្គលិកក្នុងស្ថាប័នឬអង្គភាពជាច្រើនហាក់ដូចជាខ្វះខាតនូវជំនាញមួយនេះដែលជាបញ្ហាមួយគួរឲ្យចាប់អារម្មណ៍ផងដែរ។ បញ្ហាខ្លះអាចនឹងកើតទ្បើងភ្លាមៗហើយត្រូវការជាចាំបាច់នូវដំណោះស្រាយក្នុងពេលនោះតែម្តង។ ជាក់ស្តែងប្រសិនបើអ្នកជាម្ចាស់អាជីវកម្មមួយដែល ផ្គត់ផ្គង់នូវគ្រឿងទេសសម្រាប់អាហារដ្ឋានជាច្រើន។ ដែលជារៀងរាល់ថ្ងៃអ្នកតែងតែដឹកទំនិញជូនអតិថិជនរបស់អ្នកបានយ៉ាងទៀតទាត់និងទាន់ពេលវេលា ។ ស្រាប់តែមានថ្ងៃមួយទ្បានដឹកទំនិញរបស់អ្នកមានបញ្ហា ដូច្នេះការបញ្ជូនទំនិញទៅឲ្យអតិថិជនត្រូវបានអាក់ខាន ។ នៅពេលដែលអតិថិជនរបស់អ្នកមិនបានទទួលទំនិញតាមការកំណត់ពួកគេក៏ខលមកសួរទាំងមិនសប្បាយចិត្តហើយក៏បានប្រើពាក្យសម្តីមួយចំនួនដែលពិបាកទទួលយកមកកាន់បុគ្គលិករបស់អ្នក។ ភ្លាមៗនោះបុគ្គលិករបស់អ្នកក៏បានឆ្លើយតបទៅវិញទាំងគម្រោល ទៅកាន់អតិថិជនទាំងនោះ។ ជាលទ្ធផលពួកគេក៏បានបញ្ឈប់ការកម៉្មង់ទំនិញពីក្រុមហ៊ុនរបស់អ្នកដែលធ្វើឲ្យអ្នកខាតបង់ចំណូលជាច្រើន។ ដូចនេះតាមរយៈឧទាហរណ៍ខាងលើនេះ បានសបញ្ជាក់ឲ្យឃើញថាការដែលបុគ្គលិករបស់អ្នកខ្វះខាតនូវជំនាញក្នុងការដោះស្រាយបញ្ហាគឺជាកត្តាមួយដែលពិតជាជះឥទ្ធិពលខ្លាំងណាស់សម្រាប់អាជីវកម្មរបស់អ្នក ។ ដើម្បីដោះស្រាយនូវបញ្ហាមួយនេះ ក្នុងនាមជាអ្នកគ្រប់គ្រង អ្នកគួរតែយកចិត្តទុកដាក់ជាមួយនឹងបុគ្គលិកតាមរយការបណ្តុះបណ្តាលផ្សេងៗ។ ប៉ុន្តែបើសិនជាអ្នកគ្មានពេលវេលាគ្រប់គ្រាន់នោះទេអ្នកគួរតែលើកទិកចិត្តពួកគេឲ្យចំណាយពេលអានសៀវភៅដែលអាចជួយពួកគេក្នុងការបង្កើននូវគំនិតថ្មីៗក្នុងការដោះស្រាយបញ្ហាឲ្យបានល្អប្រសើរជាងមុន។ ២ . សម្ពាធការងារនិងភាពតានតឹង ជាការពិតណាស់បុគ្គលិកទាំងអស់សុទ្ធតែបានទទួលនូវសម្ពាធជាច្រើនមិនថាតែការងារឬគ្រួសារនោះទេ ។ ដូចដែលអ្នកបានដឹងស្រាប់ហើយថានៅពេលដែលយើងមានភាពតានតឹងឬក៏ស្រេ្តស ពិតណាស់យើងប្រាកដជាមិនអាចផ្ចង់អារម្មណ៍បានល្អក្នុងការធ្វើការនោះទេដែលធ្វើឲ្យផលិតភាពការងារត្រូវបានធ្លាក់ចុះ ។ កត្តានេះហើយបានដែលជះនូវឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទៅលើបុគ្គលិកផ្ទាល់ក៏ដូចជាក្រុមហ៊ុនផងដែរ ។ មធ្យោបាយដ៏មានប្រសិទ្ធិភាពមួយក្នុងការកាត់បន្ថយភាពតានតឹងនោះគឺជាការអានសៀវភៅ ។ យោងទៅតាមការសិក្សារបស់សកលវិទ្យាល័យ Sussex […]
តើការងារអ្វីខ្លះដែលអាចធ្វើឲ្យអ្នករកប្រាក់ចំណូលបានពីវិស័យបច្ចេកវិទ្យា?
សៀវភៅគឺជាប្រភពនៃប្រាជ្ញាទាំងពួង ជីហ្គឺជាជនជាតិមួយដែលចូលចិត្តអានសៀវភៅជាងគេ ព្រោះពួកគេយល់ថា ការស្រេកឃ្លានចំណេះដឹង គឺស្មើនឹងការស្រែកឃ្លានទ្រព្យសម្បត្តិ ហើយចំណេះដឹងរបស់ពួកគេវិញមានច្រើនរហូតដល់មនុស្សទូទៅមិនអាចប្រៀបធៀបបានឡើយ។សម្រាប់ជនជាតិជីហ្វ សៀវភៅគឺជាប្រភពនៃប្រាជ្ញាទាំងពួង និងជាដើមទុនសម្រាប់សាងភាពមានបាននាពេលអនាគត។តាមរយៈគម្ពីរ Talmud បាននិយាយថា“ អ្នកគួរតែមានមោទកភាពចំពោះចំណេះដឹងដែលបានមកពីសៀវភៅ ហើយត្រូវយកសៀវភៅធ្វើជាមិត្តរបស់អ្នក និងយកធ្នើរដាក់សៀវភៅធ្វើជាផ្ទះរបស់អ្នកទើបជាការប្រសើរ”។ ពាក្យប្រៀនប្រដៅមួយនេះបានបន្តពីមួយជំនាន់ទៅមួយជំនាន់ដើម្បីដាស់តឿនកូនចៅរបស់ពួកគេឲ្យដឹងពីភាពសំខាន់នៃការអានសៀវភៅជានិច្ច។ម្យ៉ាងវិញទៀតជនជាតិជីហ្វបានបង្កើតច្បាប់មួយដើម្បីដាស់តឿនកូនចៅរបស់ខ្លួនថា “ បើខ្វះខាតរហូតដល់ត្រូវលក់ទ្រព្យសម្បត្តិដើម្បីចិញ្ចឹមជីវិតនោះ គឺត្រូវលក់មាសពេជ្រត្បូង ផ្ទះ និងដីជាមុនសិន លុះវិនាទីចុងក្រោយនៅពេលដែលចាំបាច់ពិតប្រាកដនោះសឹមលក់សៀវភៅ”។ ប៉ុន្តែហេតុអ្វីបានជាពួកគេមានគំនិតដូច្នេះ??ព្រោះជនជាតិជីហ្វយល់ឃើញថា មាសពេជ្រ ផ្ទះដីធ្លីជាដើម សុទ្ធតែជាវត្ថុដែលមិនស្ថិតស្ថេរឡើយ គឺមានតែចំណេះដឹងទេដែលជាទ្រព្យគ្មានថ្ងៃបាត់បង់ ដូច្នេះយើងមិនគួរព្រងើយកន្តើយចំពោះការអានសៀវភៅឡើយទោះជាកាលៈទេសៈណាក៏ដោយ។ តួយ៉ាងដើម្បីរក្សានូវទំនៀមទំលាប់នៃការប្រគល់សៀវភៅទៅឲ្យមនុស្សជំនាន់ក្រោយ និងដើម្បីឲ្យសៀវភៅស្ថិតក្នុងដៃអ្នកដែលស្រលាញ់សៀវភៅពិតប្រាកដនោះ នៅក្នុងឆ្នាំ១៧៣៦ សមាគមជនជាតិជីហ្វនៅក្នុងប្រទេស Latvia បានកំណត់ច្បាប់មួយឡើងមក ដែលមានខ្លឹមសារថា “បើអ្នកណាមិនព្រមឲ្យអ្នកដទៃខ្ចីសៀវភៅទេ មនុស្សម្នាក់នោះនឹងត្រូវបង់ពិន័យជាមួយប្រាក់មួយចំនួនធំ”។ ជាធម្មតាពេលដែលជនជាតិជីហ្វនៅតូច ម្ដាយរបស់គេតែងសួរពួកគេថា “ ឧបមាថាថ្ងៃណាមួយផ្ទះរបស់កូនត្រូវឆេះ តើកូននឹងជ្រើសរើសយកអ្វីចេញមក”? ក្មេងជនជាតិជីហ្វនោះឆ្លើយថា “ប្រាក់” ឬ “ពេជ្រ” ។ ម្ដាយរបស់គេនឹងសួរបន្តថា “ តើមានអ្វីទៀតដែលសំខាន់ក្រៅពីមាសពេជ្រ?ដែលវត្ថុនោះគ្មានរូប គ្មានរាង គ្មានពណ៌ គ្មានក្លិន ? កាលដែលក្មេងនោះមិនអាចឆ្លើយបាន ម្ដាយក៏បានពន្យល់និងបកស្រាយទៅកាន់កូនថា “ […]
គំនិតច្នៃប្រឌិតក្នុងការលក់ តើអ្នកកំពុងតែលក់ដោយប្រើគំនិតច្នៃប្រឌិតដែលអ្នកមានឬយ៉ាងណា? បើអ្នកកាន់តែមានសេចក្ដីប្រាថ្នាក្នុងការសម្រេចគោលដៅជាក់លាក់ និងចំៗខ្លាំងប៉ុណ្ណា អ្នកក៏កាន់តែមានភាពច្នៃប្រឌិតក្នុងការស្វែងរកវិធីសម្រេចគោលដៅកាន់តែខ្លាំងឡើងប៉ុណ្ណឹងដែរ។បើអ្នកកាន់តែមានភាពពុះពារក្នុងការដោះស្រាយបញ្ហាសំខាន់ខ្លាំងប៉ុណ្ណា អ្នកក៏កាន់តែមានសមត្ថភាពក្នុងការស្វែងរកវិធីដោះស្រាយបញ្ហាដោយឡែកៗពីគ្នាកាន់តែច្រើនប៉ុណ្ណោះ។ហើយបើសំណួរដែលអ្នកសួរមកលើខ្លួនឯងឬសួរទៅកាន់អ្នកដទៃមានភាពមុះមុតខ្លាំងប៉ុណ្ណា នោះអ្នកក៏កាន់តែមានភាពច្នៃប្រឌិតក្នុងការគិតរកចម្លើយកាន់តែច្រើនឡើងយ៉ាងហ្នឹងដែរ។ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា តើអ្នកអាចបំផុសនូវគំនិតច្នៃប្រឌិតរបស់អ្នកបានយ៉ាងដូចម្ដេចដើម្បីឲ្យការលក់មានប្រសិទ្ធភាព? ដូចនេះចំណុចទាំង៣ខាងក្រោមនេះនឹងជួយអភិវឌ្ឍនិងបំផុសនូវគំនិតច្នៃប្រឌិតរបស់អ្នកឲ្យកាន់តែខ្ពស់៖ ១. ហ្វឹកហាត់គិតប្រកបដោយភាពច្នៃប្រឌិត ការគិតបែបច្នៃប្រឌិត វាមិនមែនជារឿងមួយដែលមនុស្សរាល់គ្នាអាចធ្វើបានទាំងអស់នោះទេ ប្រសិនបើពួកគេមិនមានការហ្វឹកហាត់ ការអនុវត្តន៍ និងមិនមានភាពអត់ធ្មត់ក្នុងការធ្វើវាទេនោះ ជាពិសេសចំពោះការលក់ ព្រោះវាមានផ្នែកជាច្រើនដែលអាចបង្កើននូវគំនិតច្នៃប្រឌិតរបស់អ្នកឲ្យកាន់តែមានភាពរស់រវើក ។ជាក់ស្ដែង បើអ្នកកាន់តែក្លាយជាមនុស្សច្នៃប្រឌិតនៅក្នុងផ្នែកនេះច្រើនប៉ុណ្ណា អ្នកក៏កាន់តែរកប្រាក់បានច្រើនប៉ុណ្ណឹងដែរ។ ចំពោះផ្នែកទី១ដែលថាគំនិតច្នៃប្រឌិតមានភាពសំខាន់នោះគឺការស្វែងរកអតិថិជន ព្រោះភាពជោគជ័យដំបូងរបស់អ្នកក្នុងការស្វែងរកអតិថិជន វានឹងផ្ដល់ផលយ៉ាងធំធេងដល់ចំណូលរបស់អ្នក ហើយសមត្ថភាពរបស់អ្នកក្នុងការស្វែងរកអតិថិជនឲ្យបានកាន់តែច្រើននិងប្រសើរឡើងជាលំដាប់នោះ គឺវាអាស្រ័យទៅលើរូបារម្មណ៍របស់អ្នកនេះឯង។រីឯផ្នែកទី២ ដែលគំនិតច្នៃប្រឌិតមានភាពសំខាន់នោះគឺ ការស្វែងរកមូលហេតុដើម្បីទាក់ទាញចិត្តឲ្យគេទិញ។អ្នកត្រូវមានភាពច្នៃប្រឌិតក្នុងការដាក់សំណួរដើម្បីស្វែងរកឲ្យឃើញថាតើអ្វីគឺជាតម្រូវការរបស់អតិថិជន?? ហើយអ្វីជាមូលហេតុដែលធ្វើឲ្យអតិថិជនសម្រេចចិត្តទិញផលិតផលឬសេវាកម្មនោះ?? យ៉ាងណាមិញផ្នែកទាំងពីរនេះ វាគឺជាការដកពិសោធន៍សតិបញ្ញា ភាពវាងវៃ ភាពរហ័សរហួន ការបត់បែននិងថាមពលខួរក្បាលរបស់អ្នកយ៉ាងពិតប្រាកដ។ ២. គិតរិះរកវិធីសាស្រ្តប្រើទំនិញបែបថ្មី គំនិតច្នៃប្រឌិតរបស់អ្នក គឺជាកត្តាមួយដែលសំខាន់បំផុតក្នុងការរកវិធីសាស្ត្រនិងការប្រើទំនិញថ្មីឲ្យមានប្រសិទ្ធភាព។អ្នកត្រូវប្រើថាមពលខួរក្បាលដើម្បីគិតរកវិធីសាស្ត្រ និងទិចនិកចំនួនក្នុងការប្រើទំនិញបែបថ្មី ដើម្បីធ្វើឲ្យការលក់ដែលនៅមិនទាន់មាននរណាធ្លាប់លក់ពីមុនមកនោះកើតឡើង។តួយ៉ាង ការយកកត្តាផ្សំតូចៗនៃការធ្វើធុរកិច្ចមករួមបញ្ចូលគ្នា រួមមាន រូបអ្នក ក្រុមហ៊ុនអ្នក អតិថិជន ទំនិញឬសេវាកម្ម តម្លៃ ការដឹកជញ្ចូន ការតម្លើង និង កិច្ចការផ្សេងៗ […]
បច្ចុប្បន្ននេះពិភពលោកមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ដូច្នេះហើយទើបការធ្វើធុរកិច្ចមានការប្រឈមយ៉ាងខ្លាំង។ បើធុរកិច្ចមិនអាចកែប្រែឲ្យមានប្រសិទ្ធភាពនិងឲ្យស្របទៅនឹងស្ថានការណ៍ដែលកើតឡើងទាំងនៅក្នុងនិងក្រៅប្រទេសបានទេ នោះឱកាសដែលធ្វើឲ្យធុរកិច្ចអាចដំណើរការបានរហូតដល់ត្រើយដើម្បីសម្រេចគោលដៅដែលបានកំណត់នោះក៏មិនមែនជារឿងងាយស្រួលដែរ។ដូច្នេះរឿងដែលសំខាន់បំផុតក្នុងការធ្វើធុរកិច្ចនោះគឺ ការរៀបគម្រោងឲ្យបានគ្រប់គ្រាន់និងមានការវាយតម្លៃដើម្បីមើលថាតើអ្វីដែលបានដំណើរការទៅនោះវាស្របទៅនឹងគម្រោងដែរឬទេ?តើវាកំពុងឆ្ពោះទៅកាន់ទិសដៅដែលយើងចង់បានហើយឬនៅ?បើធុរកិច្ចណាមិនបានធ្វើផែនការឲ្យបានល្អទេ ឬគ្មានការគ្រប់គ្រង ឬមិនបានកំណត់ការវាយតម្លៃលទ្ធផលនៃដំណើរការប្រកបដោយប្រសិទ្ធភាពទេនោះ ទីបំផុតធុរកិច្ចនោះនឹងមិនអាចដំណើរការបានជាបន្តទៀតបានឡើយ។ ដើម្បីការពារកុំឲ្យរឿងមិនល្អទាំងនេះកើតឡើងក្នុងការធ្វើធុរកិច្ចនោះ អ្នកធុរកិច្ចឬអ្នកដែលបម្រុងនឹងធ្វើធុរកិច្ចចាំបាច់ត្រូវតែយកគំនិតដែលបានរៀបចំជាប្រព័ន្ធយ៉ាងល្អ និងទិន្នន័យផ្សេងៗដែលបានស្រាវជ្រាវមកដាក់បញ្ចូលគ្នាដែលយើងហៅថា“ផែនការធុរកិច្ច Business Plan”ដើម្បីធ្វើជាវិធីឬផែនទីដើម្បីឲ្យធុរកិច្ចនាពេលអនាគតអាចឈរជើងបានយូរ។ មនុស្សជាច្រើនអាចនឹងឆ្ងល់ថា ហេតុអ្វីទើបយើងត្រូវសរសេរផែនការធុរកិច្ច?ចម្លើយដែលងាយតែមានន័យដែលអ្នកជំនាញផ្នែកសរសេរផែនការធុរកិច្ចភាគច្រើនបាននិយាយគឺថា ការសរសេរផែនការធុរកិច្ចជា ការបង្ហាញនូវទិន្នន័យសំខាន់ៗដែលបានប្រមូលមកពីការស្រាវជ្រាវ ការវិភាគ និងការប៉ាន់ស្មានស្ថានការណ៍ដើម្បីប្រើជាវិធីក្នុងការធ្វើធុរកិច្ច។ រឿងដែលសំខាន់បំផុតនៃការសរសេរផែនការធុរកិច្ចគឺ បង្ហាញឲ្យឃើញពីសក្តានុពលរបស់ធុរកិច្ចដែលកំពុងដំណើរការ ដើម្បីរកដើមទុនមកធ្វើធុរកិច្ចបន្ថែម។ បើចង់ឲ្យនិយាយពីវត្ថុបំណងនៃការសរសេរផែនការធុរកិច្ចឲ្យចំៗនោះ យើងអាចសរុបបានថា៖ ១. យើងត្រូវសរសេរផែនការធុរកិច្ចដើម្បីប្រាប់អំពីគោលដៅនិងដំណាក់កាលដែលត្រូវធ្វើដើម្បីសម្រេចគោលដៅទាំងនោះ។ ២. យើងត្រូវមានផែនការធុរកិច្ចដើម្បីជួយអភិវឌ្ឍសមត្ថភាពផ្នែកគ្រប់គ្រងដោយឲ្យអ្នកធុរកិច្ចបានហ្វឹកហាត់ពីវិធីគិត និងវិធីកែប្រែស្ថានការណ៍ល្អនិងមិនល្អដែលកើតឡើងចំពោះធុរកិច្ចរបស់ខ្លួន។ ៣. យើងត្រូវមានផែនការធុរកិច្ចដើម្បីឲ្យអ្នកធុរកិច្ចធ្វើធុរកិច្ចដែលមានបែបផែននិងមានភាពជាអ្នកជំនាញ។ ៤. យើងត្រូវមានផែនការធុរកិច្ចដើម្បីជួយរកឧបសគ្គដែលវិនិយោគិនអាចនឹងជួបក្នុងកំឡុងពេលធ្វើធុរកិច្ច និងជួយឲ្យអ្នកវិនិយោគអាចត្រៀមខ្លួនទប់ស្កាត់ជាមួយនឹងបញ្ហាទាំងនោះបានយ៉ាងល្អ។ក្រៅពីនេះការសរសេរផែនការធុរកិច្ចអាចជួយឲ្យវិនយោគិនមានទំនាក់ទំនងល្អជាមួយនឹងអ្នកផ្គត់ផ្គង់វត្ថុធាតុដើម ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម អ្នកច្បាប់ គណនេយ្យករ អ្នកត្រួតពិនិត្យបញ្ជី ទីប្រឹក្សាធុរកិច្ច និងក្រុមបុគ្គលផ្សេងៗទៀត។ ជារួមការសរសេរផែនការធុរកិច្ចមុនពេលនឹងចាប់ផ្ដើមចូលប្រឡូកអាជីវកម្មដោយខ្លួនឯង គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះការធ្វើបែបនេះអាចធ្វើឲ្យយើងដឹងថាធុរកិច្ចដែលយើងបានជ្រើសរើសនោះពិតជាល្អមែនឬអត់ មានភាពរីកចម្រើនឬអត់។ហើយចំពោះគំនិតនៃការសរសេរនេះបានដកស្រង់ចេញពីសៀវភៅវិធីសរសេរផែនការធុរកិច្ច។ សូមណែនាំនូវអត្ថបទបន្ទាប់ដែលអ្នកគួរតែមើល ៖ ឥទ្ធិពលដ៏អស្ចារ្យនៃការអាន សូមណែនាំនូវអត្ថបទបន្ទាប់ដែលអ្នកគួរតែមើល ៖ គុណសម្បិត្តិនៃការអានសៀវភៅមុនពេលចូលគេង អ្នកអានជាកន្លែងផ្តល់នូវឱកាសទទួលបានសៀវភៅល្អៗសម្រាប់អភិវឌ្ឍខ្លួន សូមអរគុណសំរាប់ការតាមដាន និងយកចិត្តដាក់ សង្ឈឺមនិងជួបគ្នានៅអត្ថទបក្រោយជាមួយពួកយើង
មាត់មានភាពសំខាន់ខ្លាំងណាស់ ព្រោះក្រៅពីមានតួនាទីសម្រាប់បញ្ចូនអាហារទៅក្នុងសារពាង្គកាយដើម្បីចិញ្ចឹមសេរីរាង្គកាយ វានៅមានតួនាទីមួយទៀតគឺសម្រាប់ “និយាយ”។ ការនិយាយស្ដីគឺវាអាចជួយយើងឲ្យជោគជ័យក្នុងការងារ ការទំនាក់ទំនង ការរស់នៅ ការលក់និង ការរកលុយជាដើម តែវាក៏អាចរុញច្រានអ្នកឲ្យធ្លាក់ចុះមកវិញដែរ ធ្លាក់ចុះទាំងការងារ តួនាទី លុយកាក់ និង មិត្តភាព។ តួយ៉ាងខាងក្រោមនេះគឺជាចំណុចមួយចំនួន និង ការណែនាំខ្លះៗសម្រាប់អ្នកលក់ដែលនឹងប្រើវាចា ប្រៀបដូចជាអាវុធគឺ ប្រើពាក្យសម្ដីជាឧបករណ៍ក្នុងការលក់តែមិនមែនមានន័យថាប្រើមាត់និយាយល្អតែក្នុងចិត្តគិតអាក្រក់នោះទេ។ មាតិកា ១. ត្រៀមខ្លួនឲ្យរួចរាល់ ២. សាងភាពជឿជាក់ដល់ខ្លួនឯង ៣. តែងខ្លួនឲ្យបានស្អាតបាត ៤. និយាយដោយភាពខ្នះខ្នែង ៥. សរសើរអ្នកស្ដាប់ខ្លះ ៦. ប្រើទឹកដមសម្លេងនិយាយតាមបៀបធម្មជាតិ ១. ត្រៀមខ្លួនឲ្យរួចរាល់ អ្នកលក់ដែលនិយាយដ៏ល្អបាននោះ ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់លើរឿងមួយចំនួនដូចជា៖ ដឹងរឿងឬសេចក្ដីលម្អិតរបស់សាច់រឿង ហើយនិយាយបកស្រាយពីវាឲ្យបានច្បាស់និងល្អបំផុត ឯកសារឬឧបករណ៍ក្នុងការលក់ត្រូវត្រៀមឲ្យបានរួចជាស្រេច ត្រូវប្រាកដក្នុងចិត្តថាបានសិក្សានិងស្វែងយល់ពីដំណាក់កាលផ្សេងៗក្នុងការលក់ ២. សាងភាពជឿជាក់ដល់ខ្លួនឯង គឺមិនត្រូវមានភាពញ័ររន្ធត់ឬមានអាការៈភ័យខ្លាច ដៃជើងញ័ររហូតនិយាយមិនត្រូវនោះទេ អ្នកត្រូវតែសាងភាពជឿជាក់ឲ្យខ្លួនឯងតាមរយៈ៖ សិក្សាពីទំនិញឲ្យបានយល់ច្បាស់ និង ជឿជាក់លើទំនិញ ហ្វឹកហាត់ត្រួតពិនិត្យចំណេះដឹង ឬ ហាត់និយាយអត្ថបទដែលសរសេរដោយខ្លួនឯងមុនពេលចេញទៅលក់។ ប្រាប់ខ្លួនឯងថាថ្ងៃនេះស៊ូស្លាប់ក៏ខ្ញុំមិនដកថយដែរ […]