គុណសម្បត្តិដ៏សំខាន់នៃបណ្ណាល័យ
ក្នុងក្រុមហ៊ុនបុគ្គលិកគឺជាទ្រព្យដ៏មានតម្លៃនិងជាកម្លាំងចលករដ៏សំខាន់ដែលជួយជម្រុញឲ្យអង្គភាព ក្រុមហ៊ុនឬអាជីវកម្មអាចបន្តដំណើរទៅមុខនិងរីកចម្រើនបាន។ នាពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនជាច្រើនបានយកចិត្តទុកដាក់ ខ្វល់ខ្វាយ និងមើលថែទាំបុគ្គលិករបស់ខ្លួនបានយ៉ាងល្អ តាម
រយៈការផ្តល់ជូននូវការណែនាំ ការបណ្តុះបណ្តាល ការផ្តល់ឱកាសឲ្យចូលរួមសិក្ខាសាលានានានៅក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍នូវចំណេះដឹងនិងជំនាញរបស់ពួកគេ។ ទោះបីជាយ៉ាងនេះក្តីក៏យើងនៅតែសង្កេតឃើញថាបុគ្គលិកភាគច្រើននៅតែមានបញ្ហាប្រឈមផ្ទាល់ខ្លូនមួយចំនួនដដែល។
តើបញ្ហាប្រឈមអ្វីខ្លះដែលបុគ្គលិកភាគច្រើនកំពុងតែជួបប្រទះ?
១ . កង្វះនូវជំនាញក្នុងការដោះស្រាយបញ្ហា( Problem Solving Skill)

ជំនាញក្នុងការដោះស្រាយបញ្ហាគឺជាសមត្ថភាពក្នុងការកំណត់ឲ្យបានច្បាស់លាស់នូវឬសគល់នៃបញ្ហា ស្វែងរកនូវមធ្យោបាយក្នុងការដោះស្រាយឲ្យបានសមស្របនិងអនុវត្តនូវ
ដំណោះស្រាយទាំងនោះឲ្យបានទាន់ពេលវេលា។ នាពេលបច្ចុប្បន្ននេះយើងសង្កេតឃើញថាមានបុគ្គលិកក្នុងស្ថាប័នឬអង្គភាពជាច្រើនហាក់ដូចជាខ្វះខាតនូវជំនាញមួយនេះដែលជាបញ្ហាមួយគួរឲ្យចាប់អារម្មណ៍ផងដែរ។ បញ្ហាខ្លះអាចនឹងកើតទ្បើងភ្លាមៗហើយត្រូវការជាចាំបាច់នូវដំណោះស្រាយក្នុងពេលនោះតែម្តង។ ជាក់ស្តែងប្រសិនបើអ្នកជាម្ចាស់អាជីវកម្មមួយដែល ផ្គត់ផ្គង់នូវគ្រឿងទេសសម្រាប់អាហារដ្ឋានជាច្រើន។ ដែលជារៀងរាល់ថ្ងៃអ្នកតែងតែដឹកទំនិញជូនអតិថិជនរបស់អ្នកបានយ៉ាងទៀតទាត់និងទាន់ពេលវេលា ។ ស្រាប់តែមានថ្ងៃមួយទ្បានដឹកទំនិញរបស់អ្នកមានបញ្ហា ដូច្នេះការបញ្ជូនទំនិញទៅឲ្យអតិថិជនត្រូវបានអាក់ខាន ។ នៅពេលដែលអតិថិជនរបស់អ្នកមិនបានទទួលទំនិញតាមការកំណត់ពួកគេក៏ខលមកសួរទាំងមិនសប្បាយចិត្តហើយក៏បានប្រើពាក្យសម្តីមួយចំនួនដែលពិបាកទទួលយកមកកាន់បុគ្គលិករបស់អ្នក។ ភ្លាមៗនោះបុគ្គលិករបស់អ្នកក៏បានឆ្លើយតបទៅវិញទាំងគម្រោល ទៅកាន់អតិថិជនទាំងនោះ។ ជាលទ្ធផលពួកគេក៏បានបញ្ឈប់ការកម៉្មង់ទំនិញពីក្រុមហ៊ុនរបស់អ្នកដែលធ្វើឲ្យអ្នកខាតបង់ចំណូលជាច្រើន។ ដូចនេះតាមរយៈឧទាហរណ៍ខាងលើនេះ បានសបញ្ជាក់ឲ្យឃើញថាការដែលបុគ្គលិករបស់អ្នកខ្វះខាតនូវជំនាញក្នុងការដោះស្រាយបញ្ហាគឺជាកត្តាមួយដែលពិតជាជះឥទ្ធិពលខ្លាំងណាស់សម្រាប់អាជីវកម្មរបស់អ្នក ។
ដើម្បីដោះស្រាយនូវបញ្ហាមួយនេះ ក្នុងនាមជាអ្នកគ្រប់គ្រង អ្នកគួរតែយកចិត្តទុកដាក់ជាមួយនឹងបុគ្គលិកតាមរយការបណ្តុះបណ្តាលផ្សេងៗ។ ប៉ុន្តែបើសិនជាអ្នកគ្មានពេលវេលាគ្រប់គ្រាន់នោះទេអ្នកគួរតែលើកទិកចិត្តពួកគេឲ្យចំណាយពេលអានសៀវភៅដែលអាចជួយពួកគេក្នុងការបង្កើននូវគំនិតថ្មីៗក្នុងការដោះស្រាយបញ្ហាឲ្យបានល្អប្រសើរជាងមុន។
២ . សម្ពាធការងារនិងភាពតានតឹង

ជាការពិតណាស់បុគ្គលិកទាំងអស់សុទ្ធតែបានទទួលនូវសម្ពាធជាច្រើនមិនថាតែការងារឬគ្រួសារនោះទេ ។ ដូចដែលអ្នកបានដឹងស្រាប់ហើយថានៅពេលដែលយើងមានភាពតានតឹងឬក៏ស្រេ្តស ពិតណាស់យើងប្រាកដជាមិនអាចផ្ចង់អារម្មណ៍បានល្អក្នុងការធ្វើការនោះទេដែលធ្វើឲ្យផលិតភាពការងារត្រូវបានធ្លាក់ចុះ ។ កត្តានេះហើយបានដែលជះនូវឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទៅលើបុគ្គលិកផ្ទាល់ក៏ដូចជាក្រុមហ៊ុនផងដែរ ។ មធ្យោបាយដ៏មានប្រសិទ្ធិភាពមួយក្នុងការកាត់បន្ថយភាពតានតឹងនោះគឺជាការអានសៀវភៅ ។ យោងទៅតាមការសិក្សារបស់សកលវិទ្យាល័យ Sussex នៃចក្រភពអង់គ្លេសបានបង្ហាញឲ្យឃើញថាការអានសៀវភៅឬក៏កាសែតអាចកាត់បន្ថយនូវភាពតានតឹងបានរហូតដល់ ៦៨ ច្រើនជាងការស្តាប់បទចម្រៀង ការញ៉ាំតែឬកាហ្វេ និងដើរហាត់ប្រាណទៅទៀត។ មិនថាអ្នកអានសៀវភៅអ្វីនោះទេ នៅពេលដែល
អ្នកផ្តោតអារម្មណ៍ទាំងស្រុងទៅលើការអាននិងខ្លឹមសារនៃសៀវភៅនោះអ្នកអាចបញ្ជៀស
ខ្លួនឯងពីភាពតានតឹងនិងការព្រួយបារម្មណ៍ផ្សេងៗដែលជាការកម្សាន្តនិងបង្កើនចំណេះដឹងដ៏មានប្រសិទ្ធភាព ជាពិសេសប្រសិនបើអ្នកជាបុគ្គលដែលមានសម្ពាធការងារច្រើន។ សូមផ្តល់ឱកាសឲ្យចិត្តគំនិតនិងអារម្មណ៍របស់អ្នកបានសម្រាកនិងទទួលយកនូវចំណេះដឹងថ្មីៗតាមរយៈការអានសៀវភៅ ។ ដោយគ្រាន់តែចំណាយពេលត្រឹមតែ៦នាទីតែប៉ុណ្ណោះក្នុងមួយថ្ងៃក្នុងការអានប្រកបដោយភាពស្ងៀមស្ងាត់ នោះអ្នកនឹងសង្កេតឃើញថាការគិតរបស់អ្នកនឹងមានការប្រែប្រួលខុសប្លែកពីមុនជាមិនខាន។
៣ . កង្វះនូវចំណេះដឹងនិងភាពច្នៃប្រឌិត

អ្នកសាកគិតទៅមើលថាប្រសិនបើអ្នកធ្វើការងារដដែលៗពីមួយថ្ងៃទៅមួយថ្ងៃ តើអ្នកអាចទទួលបាននូវគំនិតច្នៃប្រឌិតថ្មីៗមកពីណា ? ហេតុនេះហើយបានជាអ្នកគួរតែចំណាយពេលក្នុងការអានសៀវភៅអានសៀវភៅឲ្យបានច្រើនដើម្បីទទួលបាននូវគំនិតថ្មីៗពីអ្នកនិពន្ធផ្សេងៗ។ រាល់សៀវភៅនីមួយៗសុទ្ធតែបានរៀបរាប់ពីបទពិសោធន៍ទាំងជោគជ័យនិងបរាជ័យជាច្រើន ដែលអ្នកអាចរៀនបានផងដែរ។ អ្នកអាចយកនូវចំណេះដឹងពីការអានទាំងនោះមកកែច្នៃ និង អនុវត្តន៍នៅក្នុងការងាររបស់អ្នកបាន ។ ប្រសិនបើមួយថ្ងៃអ្នកទទួលបាននូវចំណេះដឹងថ្មីមួយចុះទម្រាំតែមួយឆ្នាំដែលមានរហូតទៅដល់៣៦៥ថ្ងៃនោះ មានន័យថាអ្នកនឹងទទួលបាននូវគំនិតថ្មីៗរហូតដល់ទៅ ៣៦៥ ។ តើអ្នកគិតថាអ្នកនឹងអាចអភិវឌ្ឍន៍ខ្លួនឯងបានច្រើនយ៉ាងណាទៅ? ហេតុអ្វីបានជាអ្នកមិនចំណាយពេលទំនេរខ្លះដើម្បិវិនិយោគទៅលើការអានសៀវភៅទាំងនោះទ
ដូច្នេះប្រសិនបើអ្នកជាម្ចាស់អាជីវកម្មឬក៏ជាប្រធានផ្នែកគ្រប់គ្រងនៅក្នុងអង្គភាពឬស្ថាប័នណាមួយដែលអ្នកមានគោលបំណងចង់អភិវឌ្ឍន៍ចំណេះដឹងនិងជំនាញរបស់បុគ្គលិក សៀវភៅមួយចំនួនខាងក្រោមនេះអាចជួយដល់អ្នកបាន។
សៀវភៅដែលផ្តោតទៅលើជំនាញក្នុងការលក់់មានដូចជា :
- សិល្ប៏វិធីក្នុងការនិយាយ
- ចិត្តសាស្ត្រនៃការលក់
- វិធីសាស្ត្រនៃការសម្រេចចិត្ត
- ទិចនិចលក់
- សិល្បៈចរចារ
សៀវភៅដែលផ្តោតទៅលើចិត្តសាស្រ្តមានដូចជា :
- វិធីសាស្រ្តទាក់ទាញចិត្តមនុស្ស
- តម្រាឈ្នះចិត្តមនុស្ស
- ធ្វើឲ្យសុបិន្តក្លាយជាការពិត
- សិល្បៈចងមិត្តបន្ទន់ចិត្តអ្នកដទៃ
- យុទ្ធវិធីវិភាគមនុស្សនិងប្រើមនុស្ស
សៀវភៅដែលផ្តោតទៅលើភាពជាអ្នកដឹកនាំមានដូចជា :
- អភិវឌ្ឍន៍សិល្បៈដឹកនាំក្នុងខ្លួនអ្នក
- ច្បាប់អមតៈ២១មាត្រា
- ស្វែងរកចំណុចខ្លាំង
- អ្នកដឹកនាំ៥កម្រិត
- ត្រឹមតែពូកែមិនគ្រប់គ្រាន់
- មួយនាទីសម្រាប់អ្នកគ្រប់គ្រង
សៀវភៅដែលផ្តោតទៅលើសហគ្រិនភាពមានដូចជា :
- ហេតុអ្វីចាប់ផ្តើមដោយពាក្យហេតុអ្វី
- យុទ្ធសាស្ត្រសមុទ្រខៀវ
- អនាគតភាពនៃអ្វីៗគ្រប់យ៉ាង
- ច្នៃវិបត្តិ
សូមណែនាំនូវអត្ថបទបន្ទាប់ដែលអ្នកគួរតែមើល ៖ ឥទ្ធិពលដ៏អស្ចារ្យនៃការអាន
អ្នកអាន សូមអរគុណសំរាប់ការតាមដាន និងយកចិត្តដាក់ សង្ឈឺមនិងជួបគ្នានៅអត្ថទបក្រោយជាមួយពួកយើង