អាថ៌កំបាំងទាំង៥ក្នុងការធ្វើទីផ្សារដ៏មានប្រសិទ្ធភាព

អាថ៌កំបាំងទាំង៥ការធ្វើទីផ្សារដ៏មានប្រសិទ្ធភាព

សួស្តីថ្ងៃនេះពួកយើងសូមណែនាំនូវ សៀរភៅមួយក្បាលដែលមានចំណងជើងថា​” ១០០ គំនិតសម្រាប់ទីផ្សារ ” ដល់បងប្អូនដែលត្រូវការសិក្សារស្វែងយល់បន្ថែមពីការធ្វើទីផ្សាររបស់ក្រុមហ៊ុមធំៗជាច្រើន ។

ជាទូទៅក្រុមហ៊ុនធំៗជាច្រើនសុទ្ធតែមានយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួនក្នុងការធ្វើអាជីវកម្ម។​ ដូច្នេះពួកយើងនឹងលើកយកនូវគំនិតពិសេសៗទាំង៥ដែលដកស្រង់ចេញពីសៀវភៅ  “១០០គំនិតសម្រាប់ទីផ្សារ” មកចែករំលែកជាចំណេះដឹងជូនដល់អ្នកទាំងអស់គ្នា

គំនិត​ ១ ៖ ចែក ដោយមិនគិតថ្លៃ បើសិនអ្នកជាក្រុមហ៊ុនដែលថ្មី ការចែកគឺជាឳកាសមួយដែលអាចអនុញ្ញាតិអោយអតិថជន ធ្វើការសាកល្បកផលិតផលរបស់អ្នកផងដែរ ។​ ផ្ទុយទៅវិញបើអាជីរកម្មរបស់លោកអ្នកមិនមែនជាក្រុមហ៊ុនថ្មីទេ អ្នកអាចកែច្នៃវិធីសាស្រ្តមួយនេះទៅជាការប្រូម៉ូតហាងថ្មី ឬក៏ផលិតផលថ្មី។ ជាក់ស្តែងដូចជាហាងភេសជ្ជៈkoi គឺពួកគាត់តែងតែធ្វើការចែកជូននូវភេសជ្ជៈដោយឥតគិតទៅដល់អតិថិជននៅពេលដែលមានការបើកសម្ភោធសាខាថ្មីម្តងៗ ដែលពួកគេតែងតែយកយុទ្ធសាស្រ្តមួយនេះមកប្រើ នៅពេលដែលពួកគេចង់ប្រូម៉ូ​តហាងថ្មីរបស់ពួកគេ ។

គំនិត ២​ ៖ ទុកឲ្យអតិថជនរង់ចាំ បើកាលណាអតិថជនមានអារម្មណ៍ចង់ទិញទំនិញរបស់យើង តែយើងមិនអាចលក់ឲ្យបានឬមិនមានផលិតផលសម្រាប់ផ្ដល់ឲ្យអតិថិជនទេ នោះអតិថិជនច្បាស់ជាទៅរកកន្លែងផ្សេងជាក់ជាមិនខាន ពីព្រោះអតិថជនមិនចូលចិត្តរង់ចាំនោះទេ ។​  តែប្រសិនបើក្រុមហ៊ុនចេះអភិវឌ្ឈន៍ ចំណុចលក់ដែលមិនដូចគេ មានផលិតផលដែលមានគុណភាព ផលិតផលដែលប្លែកខុសពីគេ ឬ​នាំចូលនូវផលិតផលដែលមានតិចក្នុងទីផ្សារ នោះអតិថិជននឹងទន្ទឹងរង់ចាំផលិតផលរបស់យើងទោះបីជាពួកគេមិនចូលចិត្តចំណាយពេលរង់ចាំក៏ដោយហើយចំណុចនេះនឹងធ្វើឲ្យក្រុមហ៊ុនរបស់អ្នកកាន់តែរីកលូតលាស់ និងមានអតិថិជនច្រើនចាំគាំទ្រ។តួយ៉ាងយើងឃើញថា ការនាំចូលនូវ ម៉ាកកាហ្វេមួយដែលមានឈ្មោះថា​ starbucks​ បានព្យាយាមផ្សព្វផ្សាយ អំពីការមកដល់របស់ពួកគេ ខ្លាំងមែនទែន ទើបធ្វើឲ្យមនុស្សជាច្រើនទន្ទឹងរងចាំ ចំពោះការមកដល់នូវម៉ាក់កាហ្វេលំដាប់ពិភពលោកនេះ។​ពេលខ្លះ សឹងតែចូលផឹកកាហ្វេដើម្បីតែ ថតរូបមួយសន្លឹកដើម្បីបង្អួត នៅក្នុងបណ្តាញសង្គមក៏មាន​។​

A Starbucks coffee cup is seen inside a Starbucks Coffee shop in Washington, DC, April 17, 2018, following the company’s announcement that they will close more than 8,000 US stores on May 29 to conduct “racial-bias education” following the arrest of two black men in one of its cafes. / AFP PHOTO / SAUL LOEB (Photo credit should read SAUL LOEB/AFP via Getty Images)

គំនិត ៣ និយាយភាសាតែមួយជាមួយអតិថជន ការបញ្ជូនសារទំនាក់ទំនង មិនចាំបាច់ត្រង់មកដូចមនុស្ស ជាច្រើននាក់បានគិតនោះទេ ។​ទោះបីជាយើងតែងតែជឿថាវិធីការ បញ្ជូនសារទំនាក់ទំនងដើរផ្លូវត្រង់ ប៉ុន្តែជាធម្មតាវាមិនមែនជារឿងងាយឡើយ ក្រៅពីបញ្ហាដែលមើលឃើញយ៉ាងច្បាស់ ដូចជា ស្តាប់ខុស ទទួលសារមិនគ្រប់គ្រាន់ ៕ល៕

គំនិត ៤​ ដាក់ឈ្មោះម៉ាក់យីហោឲ្យប្លែក ការជ្រើសរើសម៉ាក់យីហោដែលល្អក៏ជាកត្តាដែលអាចអតិថជន មានអារម្មណ៍ថា ខ្លីៗស្រួលចាំ ទាក់ទាញ និង​ ការធ្វើឲ្យម៉ាក់យីហោរបស់អ្នកបានលេចធ្លោជាងអ្នកផ្សេងៗ វាជារឿងដែលអ្នកដែលអ្នកត្រូវតែធ្វើ។ដូចជាហាងបារមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ដែលមានឈ្នោះ ថា បាត់បង( BattBong Restaurant & Bar ) ។ យីហោបារមួយនេះពិតជាមានការទាក់ទាញខ្លាំងមែនទែន រហូតធ្វើឲ្យបារនោះ មានអតិថជនស្គាល់ច្រើន ក្នុងរយៈពេលមួយដ៏ខ្លី ។​

គំនិត ៥​ អភិរឌ្ឈបុគ្គលិកលក្ខណៈរបស់ម៉ាក់ដោយការផ្សារភ្ជាប់ជាមួយអ្នកល្បី  ម៉ាក់យីហោមានបុគ្គលិកលក្ខណៈ របស់វា អតិថិជនអាចប្រាប់បានថា ម៉ាកយីហោហាក់ដូចជាមនុស្សប្រភេទណាមួយ​ ហើយពេលខ្លះក៏មានអារម្មណ៍ស្និទ្ធស្នាលជាមួយនឹងម៉ាកជាងមនុស្សពិតប្រាកទៅទៀត​។យ៉ាងណាមិញនៅក្នុងប្រទេសកម្ពុជាមានយុទ្ធសាស្រ្តបែបនេះជាច្រើន មិនចាំបាច់តែម៉ាក់យីហោធំៗនោះទេ ការលក់បែបឌីជីថលតូចៗក៏ប្រើច្រើនដែរ​ ។​

សូមណែនាំនូវអត្ថបទ​បន្ទាប់ដែលអ្នកគួរតែមើល ៖  ឥទ្ធិពលដ៏អស្ចារ្យនៃការអាន

សូមណែនាំនូវអត្ថបទ​បន្ទាប់ដែលអ្នកគួរតែមើល ៖ គុណសម្បិត្តិនៃការអានសៀវភៅមុនពេលចូលគេង

អ្នកអានជាកន្លែងផ្តល់នូវឱកាសទទួលបានសៀវភៅល្អៗសម្រាប់អភិវឌ្ឍខ្លួន

សូមអរគុណសំរាប់ការតាមដាន និងយកចិត្តដាក់ សង្ឈឺមនិងជួបគ្នានៅអត្ថទបក្រោយជាមួយពួកយើង