ហេតុអ្វីបានជានិយាយចរចារគ្នាហើយ តែនៅតែលក់មិនដាច់?តើត្រូវធ្វើយ៉ាងម៉េចទើបល្អ?

ហេតុអ្វីបានជានិយាយចរចារគ្នាហើយ តែនៅតែលក់មិនដាច់?តើត្រូវធ្វើយ៉ាងម៉េចទើបល្អ?

ការណ៍ដែលអ្នកលក់ពូកែនិយាយ ពូកែណែនាំ ពូកែបញ្ចុះបញ្ចូល មិនមែនជារឿងមិនល្អនោះទេតែវាគឺជារឿងមួយដ៏ប្រសើរ ព្រោះសមត្ថភាពទាំងនេះគឺជាសមត្ថភាពដែលអ្នកលក់គ្រប់រូបចាំបាច់ត្រូវតែមានដើម្បីលក់ទំនិញរបស់ខ្លួនដាច់ ។ក៏ប៉ុន្តែហេតុអ្វីបានជាពេលខ្លះពេលដែលពួកគេទៅចរចារជាមួយនឹងអតិថិជនថ្មីៗ ពួកគេមិនអាចលក់ផលិតផលរបស់ពួកគេបានទៅវិញ?តើហេតុអ្វី? ដូចនេះខាងក្រោមនេះពួកយើងនឹងបង្ហាញពីចំណុចមួយចំនួនដែលពួកគេមិនគួរធ្វើ៖

  • អ្នកលក់និយាយច្រើនពេក យូរពេក ច្រំដែលៗគួរឲ្យធុញគួរឲ្យរំខាន
  • និយាយតិចពេក អ្នកស្ដាប់​ ស្ដាប់អត់បានស្ដាប់មិនយល់
  • និយាយជ្រួញចិញ្ចើមឬនិយាយបែបហត់ៗ
  • និយាយដោយគ្មានឫកពា គ្មានសិល្បៈជាអ្នកនិយាយ ឬប្រើពាក្យមិនសមរម្យទៅកាន់អតិថិជន
  • និយាយកាត់អតិថិជន មិនស្ដាប់យោបល់ឬការគិតរបស់អតិថិជន អួតក្អេងក្អាង អួតខ្លួនច្រើនពេក ហើយចូលចិត្តនិយាយបំបាក់មុខអ្នកដទៃ
  • និយាយរឿងដែលមិនចង់ស្ដាប់ ជេរគូប្រជែងឬក្រុមហ៊ុនដទៃថាមិនល្អ និយាយចេញក្រៅសាច់រឿង និយាយផ្ដេសផ្ដាសនិងគ្មានប្រយោជន៍។
  • និយាយជាមួយអតិថិជនមិនដឹងរឿងគឺគិតតាំងពីចំណុចដើម

តែបើសិនជាយើងចង់ក្លាយទៅជាអ្នកលក់ដ៏ពូកែម្នាក់យើងត្រូវធ្វើដូចម្ដេច?

ខាងក្រោមនេះគឺជាទិចនិក ដែលអ្នកអាចធ្វើខ្លួនជាអ្នកចរចារ និង ជាអ្នកនិយាយដ៏ពូកែម្នាក់ ដើម្បីឲ្យអ្នកអាចសម្រេចផលដោយកម្លាំងនៃពាក្យសម្ដីបាន៖

  • កុំបរិភោគគ្រប់យ៉ាងដែលអ្នកចូលចិត្ត ហើយក៏កុំនិយាយគ្រប់រឿងដែលអ្នកដឹង
  • ចូរគិតគ្រប់ពាក្យដែលនិយាយ តែកុំនិយាយគ្រប់ពាក្យដែលគិត
  • គេធ្វើយើងមើល គេនិយាយយើងស្ដាប់ គេគិតយើងគិត
  • រឿងដែលពិបាកមិនមែនមានន័យថាទៅមិនរួចនោះទេ
  • មនុស្សល្ងង់និយាយពីរឿងដែលគេដឹង តែមនុស្សឆ្លាតដឹងនូវអ្វីដែលគេនិយាយ
  • អ្នកដែលមិនព្រមល្ងង់ក្នុងឱកាសខ្លះ គឺមិនមែនជាមនុស្សឆ្លាត
  • ចូរចាប់សេះត្រង់បង្ហៀរចាប់មនុស្សត្រង់ពាក្យសម្ដី
  • មនុស្សដែលមានចំណេះដឹងរមែងតែចេះប្រយ័ត្នប្រយែងពាក្យសម្ដី

មានតែបទពិសោធន៍ ការយល់ដឹង ការហ្វឹកហាត់តែប៉ុណ្ណោះទើបធ្វើឲ្យអ្នកក្លាយជាកំពូលអ្នកលក់ដែលមានថ្វីមាត់បាន។ដូចនេះចូរចាប់ផ្ដើមជីវិតថ្មី​ ដោយការកែប្រែខ្លួនឯង កែលម្អខ្លួនឯងពីចំណុចខ្វះខាតបន្តិចបន្តួចឬការខុសភ្លាត់ដែលមានបន្តិចម្ដងៗ ដើម្បីអភិវឌ្ឍន៍សក្ដានុពលរបស់យើងទៅកាន់អ្នកដែលមានគុណភាពជីវិត ពោលគឺ ភាពជាអ្នកលក់ដែលប្រកបទៅដោយ គុណភាព គុណធម៌ និងគុណប្រយោជន៍ដោយមិនចាំបាច់រង់ចាំរហូតដល់ដើមខែថ្មីឬឆ្នាំថ្មីនោះទេ។