គុណសម្បិត្តិនៃការអានសៀវភៅមុនពេលចូលគេង

គុណសម្បិត្តិនៃការអានសៀវភៅ

មនុស្សយើងម្នាក់ៗតែងតែមានទម្លាប់អានសៀវភៅនៅពេលវេលាមួយខុសៗគ្នា អ្នកខ្លះគាត់ចូលចិត្តអានពេលព្រឹក អ្នកខ្លះចូលចិត្តអានសៀវភៅពេលថ្ងៃ រីឯអ្នកខ្លះទៀតចូលចិត្តអានសៀវភៅមុនពេលចូលគេង។ទម្លាប់នៃការអានសៀវភៅជារៀងរាល់ព្រឹក ជារៀងរាល់ថ្ងៃ និង ជារៀងរាល់យប់នេះពិតជាល្អណាស់ ព្រោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ កាត់ស្ត្រេស ស្រឡះខួរក្បាល និង ស្រឡះថ្លាផ្លូវអារម្មណ៍។ យ៉ាងណាមិញយើងឃើញថា មហាសេដ្ឋីភាគច្រើនតែងតែអានសៀវភៅនៅពេលយប់មុនពេលចូលគេងព្រោះការអានមុនពេលចូលគេងមានអត្ថប្រយោជន៍ច្រើនជាង ការអានពេលព្រឹក ឬ ថ្ងៃ។ ជាក់ស្ដែងដូចជាលោក Bill Gate ដែលជាជាសហស្ថាបនិកនៃសាជីវកម្ម Microsoft លោកតែងតែចំណាយពេលអានសៀវភៅមុនពេលចូលគេងជានិច្ច ហេតុនេះហើយទើបអ្នកវិទ្យាសាស្រ្តបានស្នើរសុំឲ្យយើងរាល់គ្នាគួរតែអានសៀវភៅមុនពេលចូលគេងដូចលោក Bill Gate  ដែរជារៀងរាល់ថ្ងៃ។ ដូច្នេះតើមានគុណសម្បិត្តអ្វីខ្លះបានជាមនុស្សគួរតែអានសៀវភៅនាពេលយប់?ខាងក្រោមនេះយើងនឹងបង្ហាញពីអត្ថប្រយោជន៍របស់វា៖

១. គេងលក់ស្រួល

All you need to know about Sleeping Positions | by Wakefit | Medium

មនុស្សភាគច្រើនមិនថា ក្មេង ឬចាស់ស្រីឬប្រុសទេ ពួកគេមិនសូវជាទម្លាប់អានសៀវភៅនាពេលយប់នោះទេ ប៉ុន្តែពួកគេតែងតែយកទូរស័ព្ទមកជំនួសការអាននោះទៅវិញ។ពន្លឺពណ៌ខៀវដែលចេញពីទូរស័ព្ទ នឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការគេងរបស់ពួកគេ ដូចជាវានឹងធ្វើឲ្យពួកគេគេងមិនលក់ ដោយសារតែភ្នែករបស់ពួកគេទទួលពន្លឺខ្លាំងពេកពីពន្លឺទូរស័ព្ទ។ ប៉ុន្តែបើសិនជាអ្នកអានសៀវភៅមុនពេលចូលគេងវិញ អ្នកនឹងមានអារម្មណ៍ស្រួលខ្លួន ស្រួលក្នុងការគេង ដោយសារតែសៀវភៅមិនមានពន្លឺខៀវដូចទូរស័ព្ទនោះទេ ហើយព្រមទាំងធ្វើឲ្យអ្នកមានភាពធូរស្រាលផ្លូវអារម្មណ៍ទៀតផង មិនថាពេលដែលអ្នកគេង ឬ ពេលដែលអ្នកភ្ញាក់ឡើងនៅពេលព្រឹកឡើយ។

២.  កាត់បន្ថយស្រ្តេស

How you can reduce your stress levels from your sofa

កាត់បន្ថយស្ត្រេស?

ពិតមែនហើយ, ដោយសារតែពេលដែលអ្នកអានប៉ះចំសៀវភៅល្អមួយក្បាល នោះចិត្តរបស់អ្នកនឹងត្រូវបានបង្វែរចេញពីភាពតានតឹង និង​ ទុក្ខកង្វល់មួយចំនួ​នដែលបណ្ដាលមកពីការគិតច្រើន ឬ កើតមានបញ្ហាច្រើនពេកមកលើជីវិតរស់នៅរបស់អ្នកប្រចាំថ្ងៃ។ម្យ៉ាងវិញទៀត ការអានមុនពេលចូលគេង នឹងអនុញ្ញាតិឲ្យសាច់ដុំរបស់អ្នកបានសម្រាក ធ្វើឲ្យចរន្តឈាមនៅក្នុងខ្លួនអ្នកដើរបានស្រួល និង ធ្វើឲ្យចិត្តរបស់អ្នកមានស្មារតីនឹងនផងដែរ។ការអានសៀវភៅមុនចូលគេង វាគឺជាជម្រើសមួយដ៏ល្អបំផុត ពោលគឺល្អជាងពេលដែលអ្នកមើលទូរទស្សន៍ ឬ អូសទូរស័ព្ទមើលចុះឡើងៗ។

៣. បង្កើនភាពច្នៃប្រឌិត

How Discomfort Makes Us More Creative | INSEAD Knowledge

តាមរយៈការអានសៀវភៅអ្នកនឹងឃើញពីទស្សនៈផ្សេងៗគ្នាដែលនឹងត្រូវបាន​ពង្រីកគំនិតនៅក្នុងខួរក្បាលរបស់អ្នក ហើយអ្នកនឹងឃើញការអភិវឌ្ឍដ៏មហាសាលមកលើខ្លួនអ្នកបន្ទាប់ពីអានសៀវភៅជាច្រើនក្បាលរួច។ការអាននឹងធ្វើឲ្យអ្នកក្លាយទៅជាមនុស្សដ៏ឆ្លាតម្នាក់ដែលអាចដោះស្រាយបានគ្រប់បញ្ហាដែលមានចំពោះមុខ ព្រោះអ្នកបានច្នៃនូវទស្សនៈ ឬគំនិតដែលអ្នកទទួលបាន ឲ្យក្លាយទៅជាដំណោះស្រាយមួយយ៉ាងល្អ។លើសពីនេះទៅទៀត ការអានមុនពេលចូលគេង នឹងធ្វើឲ្យអ្នកក្លាយជាមនុស្សដែលចេះយោគយល់គ្នា ចេះអត់ឱនឲ្យគ្នា និង មានក្ដីមេត្តាធម៌ផងដែរ។ ការចេះយោគយល់គ្នា គឺជាការសមត្ថភាពដែលអាចយល់ពីភាពទុក្ខលំបាកចំពោះគ្នា និង ចេះចែករំលែកដល់គ្នាទៅវិញទៅមក។ហេតុនេះហើយ ការអានសៀវភៅ មិនមែនជាកត្តាលីករដែលជួយជម្រុញនូវគំនិត បញ្ញាស្មារតីអ្នក ឲ្យកាន់តែខ្លាំង កាន់តែឆ្លាតនោះទេ ប៉ុន្តែវាក៏ជាចំណែកមួយដែលអ្នកអាចស្វែងយល់ពីចិត្តអ្នកដ៏ទៃបានដែរ។ដូច្នេះតើអ្នករង់ចាំអីទៀត?ចាប់ផ្ដើមអភិវឌ្ឍខ្លួនឯង ដោយការចាប់ផ្ដើមអានសៀវភៅចាប់ពីយប់នេះតទៅ វានឹងក្លាយជាយប់មួយដ៏អស្ចារ្យសម្រាប់អ្នក ជាយប់ដែលអ្នកអាចគេងលក់ស្រួល និង មានអារម្មណ៍ស្រស់ស្រាយ។

៤. អានមុនពេលចូលគេងអាចជួយបង្កើនដល់កម្លាំងខួរក្បាលរបស់អ្នក

ការអានសៀវភៅគឺប្រៀបដូចជាបានបើកភ្នែករបស់អ្នកទៅកាន់ពិភពលោកមួយផ្សេងទៀតអីចឹង​ វាជួយធ្វើឲ្យខួរក្បាលរបស់អ្នកមានកម្លាំងខ្លាំង មានភាពបត់បែនឆាប់រហ័ស និង គិតបានលឿន។ខួរក្បាលរបស់អ្នកក៏ជាសាច់ដុំមួយដែរ ហើយវាក៏ដូចជាផ្នែកផ្សេងទៀតនៃរាងកាយដែរ ពោលគឺ វាត្រូវការការខិតខំប្រឹងប្រែងហាត់ប្រាណដើម្បីសុខភាពល្អ។អ្នកត្រូវការអាហារដែលមានជិវជាតិដើម្បីឲ្យមានសុខភាពល្អ។ រាងកាយរបស់អ្នកត្រូវហាត់ប្រាណដូចជា រត់ វាយបាល់ ជិះកង់ ដើម្បីបញ្ចេញសារជាតិពុលនៅក្នុងខ្លួន។ រីឯខួរក្បាលអ្នកក៏ដូច្នឹងដែរ គឺ វាត្រូវការការអានដើម្បីបង្វឹកនូវការគិត ការយល់ដឹងហើយវាក៏ត្រូវការការលំហែ ភាពសប្បាយរីករាយដូចជាមនុស្សដែរ ទើបវាអាចមានសុខភាពល្អ និងមានភាពរឹងមាំ។

៥. ធ្វើឲ្យអ្នកបង្កើនការយកចិត្តទុកដាក់ និង មានការផ្ដោតអារម្មណ៍

Focus Externally | Social Anxiety Institute

ពេលដែលអ្នកអាន ច្បាស់ណាស់គឺអ្នកត្រូវតែយកចិត្តទុកដាក់ទៅលើ អត្ថន័យ ដំណើររឿង តួអង្គ និង គំនិតអប់រំមួយចំនួនដែលបានសរសេរ ទើបអ្នកអាចដឹងបានថាសៀវភៅនេះចង់និយាយពីអ្វី ហើយចង់អប់រំពីអ្វីឲ្យប្រាកដ។ ពេលដែលអ្នកកាន់តែអាន នោះអ្នកនឹងកាន់តែចេះវិភាគ ចេះវិនិច្ឆ័យ និង ផ្ដោតសំខាន់ទៅលើអ្វី តែមួយមុខ ហើយក៏មិនរវើររវាយទៅធ្វើអ្វីផ្សេងដែរ។ការទម្លាប់ខ្លួន ឲ្យចូលចិត្តអានសៀវភៅជារៀងរាល់មុនពេលចូលគេង វានឹងជួយអ្នកឲ្យក្លាយជាមនុស្សម្នាក់ដែលហ្មត់ចត់ និង ចេះយកចិត្តទុកដាក់ទៅលើអ្វីមួយបានល្អប្រសើរ។

        ជារួម យើងឃើញថាការអានមុនពេលចូលគេងពិតជាមានអត្ថប្រយោជន៍ជាច្រើន ទៅដល់អ្នក សុខភាពរបស់អ្នក និង ការគិតរបស់អ្នក ឲ្យកាន់តែមាន​ភាពវិជ្ជមាន។ ដូច្នេះហើយតើអ្នកនៅរង់ចាំដល់ពេលណាទៀតទើបចាប់ផ្ដើមអាន? ទម្លាប់ខ្លួនឲ្យល្អ ដោយការអានសៀវភៅល្អមួយក្បាលមុនពេលចូលគេង ហើយកត់នូវគំនិតសំខាន់ៗដែលអ្នកបានទទួលចូលទៅក្នុងកូនសៀវភៅរបស់អ្នក ដើម្បីជាជំនួយក្នុងការចងចាំរបស់អ្នក។

សូមណែនាំនូវអត្ថបទ​បន្ទាប់ដែលអ្នកគួរតែមើល ៖  ឥទ្ធិពលដ៏អស្ចារ្យនៃការអាន

អ្នកអាន​ សូមអរគុណសំរាប់ការតាមដាន និងយកចិត្តដាក់ សង្ឈឺមនិងជួបគ្នានៅអត្ថទបក្រោយជាមួយពួកយើង